អ្នកអភិវឌ្ឍន៏ BNB ត្រៀមបញ្ចប់ការអភិវឌ្ឃន៏ Beacon Chain Token – BEP2

ក្រុមអ្នកអភិវឌ្ឃន៏របស់ BNB ត្រៀមបញ្ចប់ការអភិវឌ្ឃន៏ BNB Beacoin Chain (BEP-2) ហើយយកមករួមបញ្ចូលជាមួយ BNB Smart Chain (BEP-20)។នៅថ្ងៃទី 9 នេះ BNB Smart Chain បានប្រកាសណែនាំអោយអ្នកដែលមានកាក់នៅក្នុង BEP-2 និង BEP-8 អោយវេរទុកក្នុង BEP-20 វិញដោយរក្សានៅអត្រាចំនួនកាក់ដដែល 1:1។អ្នកវិនិយោគអាចវេរកាក់ចូលក្នុង CEX (Crypto Exchange) ក៏បានឬមួយក៏ប្រើ Wallet ដែលពួកគេទុកកាក់ដោយខ្លួនឯងក៏បានក្នុងការវេរកាក់ពី Blockchain មួយទៅ Blockchain មួយទៀតបែបនេះ។ថ្ងៃ Deadline នៃការវេរកាក់នេះគឺខែមេសាឆ្នាំ 2024 នេះ។អ្នកដែលវេរមិនទាន់អាចនឹងត្រូវរងចាំរហូតដល់ 7 ថ្ងៃដើម្បីយកកាក់របស់ពួកគេមកវិញបានហើយអត់មានវេបសាយដើម្បីអោយពួកគេយកកាក់មកវិញទេគឺពួកគេត្រូវប្រើប្រាស់ command-line prompt ដើម្បីយកកាក់របស់ពួកគេមកវិញហើយសម្រាប់កាក់ដែលមិនមានមុខងារ Cross-chain Support នឹងមិនអាចយកមកវិញបានទេ។

ប្រភព:

Cointelegraph