BlackRock, VanEck និង WisdomTree បានបំពេញឯកសារ S-1 ចុងក្រោយរបស់ខ្លួន

បញ្ជាក់: មកដល់ពេលនេះ SEC នៅមិនទាន់អនុម័ត Spot BTC ETF របស់ក្រុមហ៊ុនណាមួយឡើយមានតែពត៏មានដាក់ឯកសារបន្ថែមរបស់ក្រុមហ៊ុនស្នើរបើក Spot BTC ETF។ហើយពេលដែលត្រូវរងចាំ SEC សម្រេចចិត្តគឺនៅថ្ងៃពុធនេះ។

មកដល់ថ្ងៃនេះក្រុមហ៊ុនដែលបានដាក់សំណើរ S-1 បន្ថែមជូន SEC ទាន់ពេលវេលាមានដូចជា BlackRock, Valkyrie, Wisdomtree, Invesco/Galaxy, iShares, Ark/21Shares, Vaneck។ហើយបើយោងតាមការរាយការណ៏របស់ Bloomberg បានអោយដឹងថា SEC នឹងធ្វើការបោះឆ្នោតទៅលើសំណើរបើក Spot BTC ETF របស់ក្រុមហ៊ុនទាំងនោះមួយថ្ងៃបន្ទាប់ពីថ្ងៃ Deadline(ត្រូវនឹងថ្ងៃអង្គារ៏នេះ)។នៅក្នុងសំណើរចុងក្រោយរបស់BlackRock ក្រុមហ៊ុននេះបានប្រកាសពី Fee សម្រាប់សេវាកម្ម ETF របស់ខ្លូនគឺ 0.2% ឆ្នាំទីមួយឬការវិនិយោគកើនដល់ 5 ពាន់លានដុល្លារក្រោយមក Fee នឹងឡើងទៅ 0.3%។ WisdomTree គិត Fee 0.5% រីឯ VanEck គិត Fee 0.25%និងដក5% នៃប្រាក់ចំណេញជូន Bitcoin Core developers។ Ark Invest បញ្ចុះ Fee របស់ខ្លួនពី 0.8% នៅត្រឹម 0.25%។បើសិនជា SEC អនុម័ត Spot BTC ETF ពិតមែន BlackRock អាចនឹងត្រៀមលុយ 2 ពាន់លានដុល្លារទិញ BTC នៅថ្ងៃបន្ទាប់ពី Spot BTC ETF ត្រូវបានអនុម័ត។ក្រោយពីអនុម័ត Spot BTC ETF យើងនឹងបានឃើញពាណិជ្ឆកម្មណែនាំអោយវិនិយោគលើកាក់ BTC ច្រើនជាងមុនហើយស្របច្បាប់ទៀតផង។

ប្រភព:

decrypt