ក្រុមហ៊ុន Tether – USDT ចាប់ផ្តើមអនុញ្ញាត្តិអោយ FBI សហរដ្ធអាមេរិកចូលពាក់ព័ន្ធក្នុង Platform របស់ខ្លួនហើយ

Tether គឺជាក្រុមហ៊ុននៅពីក្រោយកាក់ Stable Coin ដ៏ធំមួយក្នុងលោកឈ្មោះ USDT។ Tether បានដាក់ឯកសារទៅសភាសហរដ្ធអាមេរិកអំពីការប្តេជ្ញាដើម្បីរក្សាសុវត្ថិភាពនិងធ្វើការអោយកាន់តែស្អិតរមួតជាមួយនឹងអ្នកអនុវត្តច្បាប់សហរដ្ធអាមេរិក ក្នុងលិខិតនោះក៏បាននិយាយពីការសម្រេចចិត្តបិទ Wallet ដែលនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ធអាមេរិកដោយមិនអោយពួកគេអាចប្រើប្រាស់កាក់ USDT ក្នុងការលាងលុយបានដោយបានបិទដល់ទៅ 326 Wallets ដែលមានចំនួនទឹកប្រាក់រហូតដល់ 435 លានកាក់ USDT។ Ardoino បានអោយដឹងថា Tether ក៏បានអនុញ្ញាត្តិអោយក្រុមសំងាត់សហរដ្ធអាមេរិកចូលមកក្នុង Platform របស់ខ្លួនហើយនឹងមានក្រុម FBI ចូលរួមក្នុងពេលឆាប់ៗនេះដែរ។

ថ្ងៃនេះកាក់ WLD ឡើងជាង 65% ដោយសារតែក្រុមការងារ Worldcoin ដែលដឹកនាំដោយលោក Sam Altman ជា CEO របស់ OPEN AI ដែលនោះបានបើកទទួលការវិនិយោគបន្ថែម។មកដល់សព្វថ្ងៃនេះWorldcoin មានអ្នកប្រើប្រាស់ដល់ 2.6 លាននាក់ហើយ។តាមរយ:ស្វែងរកការវិនិយោគបន្ថែមនេះ Worldcoin បានទទួលការវិនិយោគចំនួន 50 លានដុល្លារហើយសរុបមក Worldcoin បានទទួលការវិនិយោគដល់ទៅ 115 លានដុល្លារហើយដោយក្នុងនោះមានក្រុមហ៊ុនដូចជា a16z crypto, Blockchain Capital និង Bain Capital Crypto បានវិនិយោគ។គួរអោយដឹងផងដែរថាWorldCoin ធ្លាប់ត្រូវបានច្បាប់ប្រទេសជាច្រើនបានចោទថាបានប្រមូលទិន្នន័យបុគ្គលរបស់ប្រជាជនគេដោយអោយមកវិញជាកាក់ WLD ដែលជារឿងគួរអោយបារម្ភ។

អ្នកអភិវឌ្ឈន៏គម្រោងកាក់ Ethereum បានប្រាប់អោយដឹងពីការរៀបចំក្នុងការធ្វើបច្ចុប្បន្នភាព Blockchain Ethereum ដែលហៅថា Dencun upgrade មុនដាច់ឆ្នាំ 2023 នេះ។ក្រុមការងារ Ethereum នឹងធ្វើការដាក់តេស្តសាកល្បងការ Upgrade នេះក្នុង Goerli testnet នៅមួយទៅពីរសប្តាហ៏ខាងមុខនេះ។ការ Upgrade លើកនេះគឺ Ethereumផ្តោតទៅលើការ Scale up ឬ ការពង្រីកដំណើរការអោយ Ethereum ដើរកាន់តែរលូនជាងមុនដែលហៅ Proposal ថ្មីនេះថា EIP-4844។

ប្រភព:

Theblock