ថ្ងៃនេះមាន DAPP ជាច្រើនត្រូវបានវាយប្រហារតាមរយ: Front-End
ថ្ងៃនេះវេបសាយរបស់ DAPP ដូចជា Sushi, Zapper, និង Revokecash បានទទួលរងគ្រោះតាមរយ:Frontend របស់ខ្លួនដោយសារការប្រើប្រាស់ Library ដើម្បី wallet Connect ដែលជា Library របស់ Ledger ។ជាការណែនាំគួរកុំទាន់ប្រើពួក DAPP មួយរយ:សិនរងចាំការកែកូដរួចរាល់ទើបអាចបន្តការប្រើតទៅទៀត។សម្រាប់អ្នកដែលប្រើ Ledger ដែលជា Hardware wallet គឺមិនមានបញ្ហាអីទេ។ឥឡូវយើងមកដឹងការវាយប្រហារបែប Front end នេះថាជាអ្វី? ជាទូទៅនៅពេលដែលយើងលេងពួក DAPP ទាំងឡាយវានឹងចេញអោយយើង Connect ជាមួយ Wallet ហើយ Library ដែលមានការនិយមប្រើគឺ Library របស់ Ledger ដែលហៅថា connect kit។ Connect kit របស់ Ledger គឹកម្មវិធីបើកចំហរដែលអ្នកទូទៅអាចចូលទៅមើលបានថាកូដមានលក្ខណ:យ៉ាងណាខ្លះហើយក្រុមចោរបានទៅបញ្ចូលកូដដែលជាកូដនាំអ្នកវិនិយោគអោយចុចដើម្បីលួចកាក់ពួកគេចូលក្នុង Library នោះ។ជាលទ្ធផលថ្ងៃនេះមាន DAPP យ៉ាងច្រើនត្រូវបានវាយប្រហារដោយនៅពេលអ្នកប្រើប្រាស់កំពុងប្រើវាស្រាប់តែលោតចេញអោយអ្នកវិនិយោគ Connect Wallet ដែលជារបស់ក្រុមចោរហើយបើអ្នកប្រើប្រាស់ចុច Connect នោះវានឹងលោតទៅ Connect ជាមួយ website របស់ក្រុមចោរ។ក្រុមការងាររបស់ Ledger បានកំពុងតែកែបញ្ហានេះហើយ។
ប្រភព: