FTX បានប្តឹង Bybit ចំពោះការដកកាក់មុនពេល FTX ប្រកាសក្ស័យធន
FTX បានដាក់ពាក្របណ្តឹងទៅលើ Bybit ដើម្បីទារកាក់ដែលមានតម្លៃជាលុយសរុប 953 លានដុល្លារដែលដៃគូររបស់ Bybit បានដកមុនពេលដែល FTX បានក្ស័យធន។ FTX បានអោយដឹងថាការដែលដកលុយនេះគឺជារឿងដែលមិនសាកសមព្រោះឃើញ FTX កំពុងជួបបញ្ហាស្រាប់តែពួកគេចាប់ផ្តើមសម្រុកដក។ដៃគូរ Bybit ដែលបានដកមានដូចជា arm Mirana, ប្រធាន Mirana ឈ្មោះSean Tan ដោយកាក់ដែលពួកគេដកពេលនោះគឺមានតម្លៃដល់ទៅ 833 លានដុល្លារដែលមាន 500 លានដុល្លារបានដកមុនពេលដែក FTX បិទមិនអោយដកមួយថ្ងៃ។មានចំនួនលុយ 115 លានដុល្លារផ្សេងទៀតបានវេរទៅបុគ្គលដែលមានទំនាក់ទំនងជាមួយ Bybit និង Marina។មូលហេតុដែល Bybit អាចដកបានច្រើនបែបនេះគឺដោយសារតែ FTX ផ្តល់សិទ្ធិVIP ពិសេសជូន Bybit។ Mirana ប្រើសិទ្ធិ VIP ដាក់សម្ពាធដល់ក្រុមការងារ FTX ដើម្បីបញ្ជារដកកាក់ពួកគេអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ប្រភព: