BlackRock បានដាក់សំណើរ S1 ជូន SEC សុំបើក Spot Ethereum ETF

ដូចដែលបានតាមដានមួយរយ:ចុងក្រោយនេះពត៏មានដែលប៉ះពាល់ដល់តម្លៃកាក់គឺការដាក់សំណើរសុំបើក Crypto ETF និង ពត៏មានអំពីថ្នាក់ដឹកនាំរបស់ស្ថាប័នវិនិយោគដែលនិយាយល្អចំពោះកាក់ណាមួយ និង ចុងក្រោយគឺស្ថាប័នវិនិយោគមួយចំនួនចាប់ផ្តើមងាកមកវិនិយោគលើគ្រ៊ីបតូផងដែរ។ថ្ងៃនេះមានពត៏មានទាក់ទងនឹង Crypto ETFដូចតទៅ:

SEC ពន្យាពេលសម្រេចចិត្តទៅលើសំណើរសុំបើក Ethereum Future ETF របស់ GrayScale ដែលបានស្នើរកាលពីថ្ងៃទី 20 ខែ កញ្ញាកន្លងមកនេះ។គួរអោយដឹងផងដែរថាកន្លងមក SEC ធ្លាប់បានអនុម័ត Ethereum Future ETF តែសំណើររបស់ GrayScale ត្រូវបានពន្យាពេលទៅវិញ។ GrayScale ក៏នៅមានសំណើរសុំប្តូរពី GBTC របស់ខ្លួនទៅជា Bitcoin Spot ETF និង ETHE ទៅជា ETF ផងដែរតែនៅមិនទាន់បានទទួលការអនុម័តដូចគ្នា។

BlackRock បានស្នើរបើក Ethereum Spot ETF មួយទៀតខណ:ដែលខ្លូនកំពុងរងចាំការអនុម័ត Spot Bitcoin ETF។ BlackRock បានដាក់សំណើរ S-1 អោយ SEC ពិចារណាទៅលើការបើក Eth spot ETF ដោយក្នុងសំណើរនោះ BlackRock បានបន្ថែមពត៏មានពីហានិភ័យនិងយុត្តិសាស្ត្រការពារទៅលើការវិនិយោគលើCryto ETF របស់ខ្លួនដើម្បីបង្ហាញពីតម្លាភាពរបស់ខ្លួនចំពោះអ្នកវិនិយោគ។

SEC បានពន្យាពេលនៃការវិនិច្ឆ័យលើសំណើរ Bitcoin Spot ETF របស់ Hashdex។តាមទិន្នន័យពីអតីត SEC មានការពន្យាពេលរហូតដល់ទៅ 240 ថ្ងៃដើម្បីធ្វើការវិនិច្ឆ័យម្តងទៀត។

កាក់ Avax ឡើងដល់ទៅ 24% ដោយសារតែអ្នកអភិវឌ្ឃន៏របស់គម្រោងនេះបានអោយដឹងថាពួកគេកំពុងតែធ្វើការជាមួយធនាគារដ៏ធំមួយឈ្មោះ JPMorgan ទាក់ទងនឹងសេវាកម្មគ្រប់គ្រងការវិនិយោគដែលនឹងដាក់អោយប្រើនៅសិង្ហបុរី។

ប្រភព:

bitcoinsistemi