មានការសង្ស័យថា BlackRock បានទិញកាក់ BTC ដើម្បីត្រៀមបើកសេវាកម្ម Spot Bitcoin ETF របស់ខ្លួន

មិនមែនដំបូន្មានក្នុងការវិនិយោគ។គួរសិក្សាបន្ថែមមុននឹងសម្រេចចិត្តវិនិយោគ

BlackRock គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដ៏ធំមួយរបស់សហរដ្ធអាមេរិកដែលបានដាក់ស្នើរបើកផ្តល់សេវាកម្មវិនិយោគទៅលើគ្រ៊ីបតូដែលហៅថា iShare spot Bitcoin ETF។ ការស្នើរនេះនៅមិនទាន់បានមានការប្រកាសអនុម័តជាផ្លូវការពី SEC សហរដ្ធអាមេរិកនោះទេតែគេឃើញមានឈ្មោះសេវាកម្មនេះនៅក្នុងបញ្ជីដែលហៅថា DTCC ហើយវាមានន័យថាភាគរយនៃការអនុម័តពី SEC គឺខ្ពស់ធ្វើអោយអ្នកវិនិយោគទូទៅចាប់ផ្តើមងាកមកចាប់អារម្មណ៏ទៅលើកាក់ BTC ជាថ្មីម្តងទៀត។គួរអោយដឹងផងដែរថាក្រុមហ៊ុនដែលស្នើរបើក Spot BTC ETF មិនមែនមានតែ BlackRock មួយទេគឺនៅមានក្រុមហ៊ុនដ៏ទៃច្រើនទៀតបើសិនជាអនុម័តអោយ BlackRock នោះក្រុមហ៊ុនដ៏ទៃដែលកំពុងស្នើរសុំដែរក៏មានសង្ឃឹមច្រើនដូចគ្នាដែរ។បើយោងតាមឯកសារស្នើររបស់ BlackRock, SEC សហរដ្ធអាមេរិកមានពេលរហូតដល់ថ្ងៃទី 10 ខែ មករាឆ្មាំ 2024 ដើម្បីធ្វើការសម្រេចចិត្ត។ថ្ងៃនេះផងដែរក៏មានការសង្ស័យថា BlackRock បានធ្វើការទិញកាក់ BTC ដើម្បីត្រៀមបើក BTC Spot ETF របស់ខ្លួនដែលជាមូលហេតុមួយបានធ្វើអោយកាក់ BTC ឡើងថ្លៃ។

កាលបរិច្ឆេទសំខាន់ទាក់ទងនឹងសំណើរបើក Spot BTC, ETH ETF