Ferrari ទទួលការទូទាត់ប្រាក់ជាកាក់គ្រ៊ីបតូហើយ
ប្រធានផ្នែកទីផ្សារនិងពាណិជ្ជរបស់ក្រុមហ៊ុន Ferrari បានប្រាប់ Reuters ថាក្រុមហ៊ុន Ferrari បានចាប់ផ្តើមទទួលការទូទាត់លុយជាកាក់គ្រ៊ីបតូដើម្បីទិញឡាននៅក្នុងសហរដ្ធអាមេរិកហើយនឹងចាប់ផ្តើមពង្រីកដល់សាខាអ៊ឺរ៉ុបទៀតបើមានការស្នើសុំពីអតិថិជនរបស់ខ្លួន។ក្រុមហ៊ុនធំៗក្នុងលោកមួយចំនួនធំមិនទទួលការទូទាត់ប្រាក់ជាគ្រ៊ីបតូដោយសារតែតម្លៃឡើងចុះខ្លាំងដែលវាជារឿងពិបាកក្នុងការចាយវាយលើសពីនឹងទៀតគឺច្បាប់ដ៏តឹងរឹងទាក់ទងនឹងគ្រ៊ីបតូរួមជាមួយការប្រើប្រាស់ថាមពលច្រើនក្នុងការផលិតកាក់គ្រ៊ីបតូ។ទោះជាមានរឿងទាំងនេះក្តីក៏ប្រធានផ្នែកពាណិជ្ជនិងទីផ្សាររបស់ Ferrariបានអោយដឹងថាគ្រ៊ីបតូបានកាត់បន្ថយការប្រើប្រាស់ថាមពលខ្ជះខ្ជាយហើយជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ពួកគេក៏ដូចជាការប្រើប្រាស់ថាមពលដែលអាចផលិតឡើងវិញជាដើម។
ប្រធានផ្នែកការអភិវឌ្ឃន៏របស់ក្រុមហ៊ុន Solana បានប្រកាសក្នុង Twitter ថា Solana នឹងចែករង្វាន់ជាទឹកប្រាក់ 40 មុឺនដុល្លារសម្រាប់អ្នកដែលអាចរកឃើញចន្លោះប្រហោងក្នុងកូដរបស់ Solana ធ្វើអោយBlockchain ឈប់ដំណើរការបាន។អាចទៅមើលបានក្នុងតំណនេះ។
ប្រភព: