ស្ថាបនិកវេបជួញដូរគ្រ៊ីបតូ Thodex ត្រូវបានកាត់ទោសអោយជាប់គុកចំនួន 11,196 ឆ្នាំ

Thodex គឺជាវេបសាយជួញដូរគ្រ៊ីបតូរបស់ទូរគីដែលបានបិទទៅហើយកាលពីឆ្នាំ 2021។កាលពីថ្ងៃព្រហស្បត្តិ៏កន្លងមកនេះស្ថាបនិករបស់វេយសាយមួយនេះឈ្មោះ Faruk Fatih Ozer ត្រូវបានតុលាការនៃទីក្រុង អ៊ីស្តង់ប៊ុល បានកាត់ក្តីអោយជួបគុកចំនួន 11,196 ឆ្នាំ។តុលាការបានរកឃើញថាបុគ្គលខាងលើរួមជាមួយជនរួមគំនិតដែលជាបងប្អូនបង្កើតបានបោកប្រាស់អ្នកវិនិយោគ, លាងលុយកខ្វក់ និង ជាអ្នកដឹកនាំរបស់ក្រុមដែលប្រព្រឹត្តបទល្មើសផងដែរ។គួរអោយដឹងផងដែរថា Thodex បានបិទមិនអោយអ្នកវិនិយោគដកកាក់របស់ពួកគេបានកាលពីខែមេសា ឆ្នាំ 2021 ដែលធ្វើអោយអ្នកប្រើប្រាស់យ៉ាងហោចណាស់ក៏ 400,000 នាក់ដែរដែលបានបាត់បង់កាក់របស់ពួកគេ។ក្នុងឆ្នាំ2021 អ្នកដែលបានចាញ់បោកការបោកប្រាស់តាមរយការវិនិយោគទិញកាក់ក្នុងវេបសាយបោកប្រាស់គឺមានចំនួនទឹកលុយដល់ទៅ 24 លានដុល្លារតែ Chainalysis បានអោយដឹងថាចំនួនគឺមានច្រើនជាងនឹងគឺដល់ទៅ 2.52 ពាន់លានដុល្លារហើយអ្នកដែលជាប់ពាក់ព័ន្ធនេះមានយ៉ាងហោចណាស់ក៏ 62 នាក់ដែរ។

ក្រុមHacker កំពុងវាយប្រហារទៅអ្នកប្រើប្រាស់ Iphone តាមរយ:កម្មវិធី IMessage។ដូច្នេះអ្នកដែលកំពុងប្រើ Iphone ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពជាបន្ទាន់ដោយ Version ចុងក្រោយគឺ IOS 16.6.1 និង IpadOS 16.6.1។

ប្រភព:

Theblock