WorldCoin ត្រូវបានអាជ្ញាធរប្រទេសកេនយ៉ាចោទថាជាគម្រោងបោកមកលួចទិន្នន័យរបស់ប្រជាជនខ្លួន

WorldCoin គឺជាគម្រោង Blockchain ដោយជួយដោះស្រាយបញ្ហាគណនេយ្យដែលមិនមែនជាមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យាស្កេនកែវភ្នែកដើម្បីបញ្ជាក់ថាអ្នកប្រើប្រាស់ពិតជាមនុស្សពិតប្រាកដមែន។ហើយស្ថាបនិករបស់គម្រោងនេះក៏ជាស្ថាបនិករបស់ក្រុមហ៊ុន ChatGPT ផងដែរ។ថ្មីៗនេះគម្រោងមួយនេះបានចូលដល់ប្រទេសកេនយ៉ាដោយប្រជាជនក្នុងប្រទេសនេះអាចទៅស្កេនកែវភ្នែករួចនឹងទទួលបានជាកាក់ត្រលប់មកវិញដោយឃើញបែបនេះអាជ្ញាធររបស់ប្រទេសកេនយ៉ាងក៏បានដាក់ច្បាប់រឹតបន្ទឹងអោយក្រុមហ៊ុនមួយនេះបញ្ឈប់ការផ្តល់សេវាកម្មក្នុងប្រទេសមួយនេះដោយអាជ្ញាធរប្រទេសកេនយ៉ាបានអោយដឹងថាគម្រោងនេះអាចជាក្រុមពួកបោកប្រាស់ចុះមកប្រមូលទិន្នន័យក្នុងប្រទេសខ្លួន។សព្វថ្ងៃគម្រោងមួយនេះកំពុងត្រូវបានបិទនៅប្រទេសកេនយ៉ាហើយប្រជាជនដែលបានស្កេនកែវភ្នែករួចកំពុងតែនាំគ្នាទាមទារដកកាក់ដែលបានពីWorldCoin យកទៅលុយ។

ម្ចាស់ Binance លោក Changpeng Zhao បានអោយដឹងថានៅថ្ងៃខាងមុខ DEFI(Decentralized Finance) នឹងយកឈ្នះ CeFI(Centralized Finance)។

ក្រុមហ៊ុន Ripple (XRP) បានទិញក្រុមហ៊ុន Fortress Trust ដែលជាក្រុមហ៊ុនផ្តល់ហេដ្ធារចនាសម្ព័ន្ធដល់ក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងៗទាក់ទងនឹងគ្រ៊ីបតូ។ការទិញលើកនេះគឺថោកជាងការទិញក្រុមហ៊ុន Metaco ដែលមានតម្លៃ 250 លានដុល្លារកាលពីខែឧសភាកន្លងទៅ។ការទិញលើកនេះជួយអោយ Ripple មានសិទ្ធិផ្តល់សេវាវិនិយោគក្នុងរដ្ធ Nevada សហរដ្ធអាមេរិក។សរុបមកដល់សព្ថថ្ងៃ Ripple មានសិទ្ធិទទួលរក្សាលុយវេរទៅមកក្នុងរដ្ធចំនួន 30 របស់សហរដ្ធអាមេរិកហើយរួមទាំង New York BitLicense ផងដែរ។

ប្រភព:

Decrypt