មានរឿងអីកើតឡើងបានធ្វើអោយតម្លៃកាក់គ្រ៊ីបតូធ្លាក់ថ្លៃខ្លាំង

ថ្ងៃនេះកាក់ BTC បានធ្លាក់ថ្លៃទាបបំផុតនៅត្រឹម 25,409 $ ក្នុងមួយកាក់ហើយបានធ្វើអោយអ្នកលេង Future ដែលបើក Long BTC បានខាតលុយអស់ប្រមាណ 1.02 ពាន់លានដុល្លារតាមទិន្នន័យរបស់ Coinglass។មូលហេតុអ្វីខ្លះបានជាវាធ្លាក់ថ្លៃដល់ថ្នាក់នឹង។

រឿងទីមួយគឺពាក់ព័ន្ធនឹងក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលទំព័រពត៏មានរបស់ WSJ – The Wall Street Journal របស់សហរដ្ធអាមេរិកបានអោយដឹងថាយោងតាមរបាយការណ៏ហរិញ្ញវត្ថុរបស់ SpaceX បានអោយដឹងថាក្រុមហ៊ុនមួយនេះបានមានចំនួនកាក់ BTC តិចជាងមុន។គួរអោយដឹងផងដែរថា SpaceXមានកាក់ BTC តម្លៃដល់ទៅ 373 លានដុល្លារដែលខ្លួនបានទិញតាំងពីឆ្នាំ 2021, និង 2022។ តាមរបាយការណ៏មិនបានបង្ហាញថាសព្វថ្ងៃ SpaceX មានកាក់ BTC ប៉ុន្មានឬលក់អស់ប៉ុន្មាននោះទេតែគ្រាន់តែដឹងថាមានចំនួនកាក់BTC ធ្លាក់ចុះ។រឿងនេះបានធ្វើអោយអ្នកវិនិយោគមានការព្រួយបារម្ភពីអនាគតរបស់កាក់ BTC ក៏ធ្វើអោយពួកគេសម្រេចចិត្តលក់សិន។

រឿងធំមួយទៀតគឺពាក់ព័ន្ធនឹងក្រុមហ៊ុនយក្សផ្នែកអចលនទ្រព្យរបស់ប្រទេសចិនឈ្មោះ Evergrande បានប្រកាសក្ស័យធនដើម្បីទទួលការការពារនៅសហរដ្ធអាមេរិកទីក្រុង New York។ក្រុមហ៊ុនមួយនេះមានគម្រោងដល់ទៅ 1,300 គម្រោងក្នុងទីក្រុងចំនួន 280 ក្នុងប្រទេសចិន។ការប្រកាសក្ស័យធនរបស់ Evergrande បានបង្កភាពលំបាកដល់ប្រព័ន្ធហិរញ្ញវត្ថុក្នុងលោកទាំងមូលជាពិសេសធនាគារដែលបានអោយក្រុមហ៊ុននេះខ្ចីលុយ។លុយដែលក្រុមហ៊ុននេះជំពាក់គេមានចំនួន 300 ពាន់លានដុល្លារ។នេះគ្រាន់តែជារលកទីមួយប៉ុណ្ណោះនឹងមានរលកធំបន្ទាប់ៗទៀតក្នុងវិស័យនេះ។

FED មិនទានអាចដឹងផលវិបាកដែលបានកើតឡើងជាមួយនឹងការបន្ថែមសាច់ប្រាក់ដុល្លារចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុកន្លងមកដែលខ្លួនបានបន្ថែមកាលពីធនាគារក្ស័យធននោះទេ។

តុលាការទទួលពាក្របណ្តឹងប្រឆាំងនឹងការកាត់ក្តីថា XRP មិនមែនជាមូលប័ត្ររបស់ SEC សហរដ្ធអាមេរិក។

ប្រភព:

Cryptoslate

bbc