អ្នកស្រាវជ្រាវ Blokchain រកឃើញថាក្រុមហ៊ុន Tether បានរក្សាកាក់ 55,000 BTC ក្នុង Wallet តែមួយ

អ្នកស្រាវជ្រាវដែលមានជំនាញទាក់ទងទិន្នន័យផ្នែក Blockchain របស់ក្រុមហ៊ុន 21Shares បានអោយដឹងថាក្រុមហ៊ុន Tether ដែលជាម្ចាស់របស់កាក់ Stable Coin USDT គឺបានគ្រប់គ្រងកាក់ BTC ច្រើនជាងគេលំដាប់លេខ 11។កាលពីត្រីមាសមុនក្រុមហ៊ុន Tether បានទិញកាក់ BTC បន្ថែមក្នុងចំនួន 176 លានដុល្លាររហូតដល់សព្វថ្ងៃក្រុមហ៊ុននេះមានកាក់ BTC សរុបចំនួន 55,022 BTC ដែលកាលពីត្រីមាសមុនមានចំនួន 53,490 BTC ឬ 1,500 លានដុល្លារ។ លោក Tom Wan បានរកឃើញថាមាន Wallet មួយដែលមានអាស័យដ្ធាន bc1qjasf9z3h7w3jspkhtgatgpyvvzgpa2wwd2lr0eh5tx44reyn2k7sfc27a4 អាចជា Wallet របស់ដែលបានរក្សាកាក់របស់ក្រុមហ៊ុន Tether ដែលសព្វថ្ងៃមានកាក់ក្នុងនោះចំនួន 55,020 BTC។Tetherក៏បានអោយដឹងថាក្រុមហ៊ុនខ្លួននឹងបែងចែកលុយចំណេញ 15% ទៅវិនិយោគជាមួយ BTC ក្នុងឆ្នាំនេះ។

ក្រុមហ៊ុន Tether ក៏បានបង្ហាញពីកម្មវិធីរបស់ខ្លួនដែលអាចជួយអោយការជីកកាក់កាន់តែមានប្រសិទ្ធិភាពនឹងអាចរកជីកកាក់កាន់តែបានកម្រៃល្អជាងមុនផងដែរដោយអ្នកអភិវឌ្ឃន៏របស់Tether បានបញ្ចេញ Javascript Library ដែលអាចទៅបញ្ជាMining Hardware ទាំងឡាយទៀតផងដូចជា WhatsMiner, AvalonMiner, និង Antminer។ថ្ងៃអនាគតកម្មវិធីអាចនឹងបើកអោយប្រើជាសាធារណ:។

ប្រភព:

Cointelegraph