នាយកប្រតិបត្តិបានអោយដឹងថា SEC បានអោយខ្លួនឈប់ផ្តល់សេវាជួញដូរកាក់គ្រប់ប្រភេទលើកលែង BTC

សមាជិករបស់ SEC ឬគណកម្មការមូលបត្រសហរដ្ធអាមេរិកបានស្នើរអោយក្រុមហ៊ុនផ្តល់សេវាគ្រ៊ីបតូលេខមួយរបស់សហរដ្អអាមេរិកបញ្ឈប់ការផ្តល់សេវាជួញដូរកាក់គ្រ៊ីបតូគ្រប់ប្រភេទលើកលែងកាក់ BTC មុនពេល SEC ដំណើរការប្តឹងក្រុមហ៊ុន Coinbase។លោក Brian Armstrong ដែលជានាយកប្រតិបត្តិរបស់ Coinbase បញ្ជាក់បន្ថែមថាការស្នើរនេះបានធ្វើឡើងមុនពេល SEC ប្តឹងក្រុមហ៊ុនខ្លួនកាលពីឈ្នាំមុន។ក្រុមហ៊ុន coinbase មានផ្តល់សេវាលើកាក់គ្រ៊ីបតូចំនួន 200 ប្រភេទហើយក្នុងនោះមានកាក់ចំនួន 12 ប្រភេទដែល SEC ប្តឹងថាជាកាក់ខុសច្បាប់។

កាលពីខែមុន Coinbase បានដាក់ពាក្រជ្រានចោលបណ្តឹង SEC មកក្រុមហ៊ុនខ្លួនដោយលើកឡើងថាក្រុមហ៊ុនខ្លួនបានគោរពតាមច្បាប់ដែលបានតាក់តែងពាក្រព័ន្ធនឹងគ្រ៊ីបតូតែ SEC បានចោទក្រុមហ៊ុនលើសពីអ្វីដែលមានក្នុងរដ្ធធម្មនុញ្ញ។

ថ្ងៃនេះ DEFI ដែលមានឈ្មោះល្បី Curve Finance ត្រូវបានវាយប្រហារដោយជនអនាមិតដោយខូចខាតលុយអស់ប្រមាណជា 24 លានដុល្លារ។ដោយចោរបានវាយប្រហារទៅលើគូរកាក់ដូចជា alETH/msETH/pETH ដែលបានប្រើប្រាស់បច្ចេកវិទ្យា Vyper 0.2.15 រីឯគូរកាក់ដ៏ទៃទៀតគឺមិនត្រូវបានវាយប្រហារនោះទេ។ក្នុងការវាយប្រហារនោះក៏មានក្រុម Hacker ចិត្តល្អឬ White hat hacker បានយកកាក់ពីចោរវិញចំនួន 5.4 លានដុល្លារជូនគម្រោង Curve Finance។

ប្រភព:

តំណ1

តំណ2