ថ្ងៃនេះ Binance បានលក់កាក់ WLD យើងនឹងមកដឹងត្រួសពីវា

មិនមែនជាដំបូន្មានក្នុងការវិនិយោគ។

Binance រួមជាមួយផ្សារគ្រ៊ីបតូផ្សេងៗទៀតដូចជា Bybit, OKX, និង Huobi បានដាក់អោយទិញលក់កាក់ដែលមានឈ្មោះថា WLD – Worldcoin។ ថ្ងៃនេះយើងនឹងមកដឹងត្រួសពីគម្រោងមួយនេះ។ World Coin ត្រូវបានបង្កើតដោយសហស្ថាបនិកក្រុមហ៊ុន Open AI ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោង AI ដែលមានឈ្មោះល្បីមួយឈ្មោះ Chat GPT គឺលោក Sam Altman។គម្រោងនេះមានភាពលេចធ្លោខុសពីគេគឺគម្រោងនេះជួយកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់តាមរយ:ការរក្សាទិន្នន័យ គ្រាប់ភ្នែក (Iris)តាមរយ:ការថតកែវភ្នែកដោយផ្ទាល់និងមានអ្នកចូលរួមថតកែវភ្នែកដល់ទៅជាង 2 លាននាក់រួចមកហើយ។អ្នកដែលបានថតកែវភ្នែកទាំងនោះនិងទទួលបានមកវិញជាកាក់ WLD។អ្នកប្រើប្រាស់តម្រូវអោយប្រើកម្មវិធី Orb ដើម្បីថតកែវភ្នែក។យោងតាមទិន្នន័យកាលពីខែធ្នូ 2022 Worldcoin នឹងមានចំនួនសរុប 10 ពាន់លានកាក់ហើយ 80%ទុកអោយអ្នកប្រើប្រាស់និង 20% ទៀតសម្រាប់ក្រុមការងារ។ Worldcoin ប្រើប្រាស់ Blockchain OP។

ជាមួយនឹងការដាក់លក់កាក់នេះលោក Vitalik Buterin បានសម្តែងការព្រួយបារម្ភជាមួយគម្រោងកាក់នេះទៅលើរឿងចំនួន4 គឺ ឯកជនភាព, ការអាចទៅប្រើប្រាស់, បាត់បង់ភាពវិមជ្ឃការ និង សុវត្តិភាពដោយសារតែគម្រោងនេះប្រើប្រាស់ Proof-of-personhood(POP) ដោយតម្រូវអោយអ្នកប្រើប្រាស់ចាំបាច់ត្រូវថតកែវភ្នែកដើម្បីប្រើប្រាស់។POP គឺជាវិធីសាស្ត្រដែលប្រើប្រាស់ដើម្បីបញ្ជាក់ម្ចាស់កម្មសិទ្ធិរបស់Walletដែលមិនអាចបន្លំបាននិងមានតែមួយដោយមិនពឹងផ្អែកទៅលើទិន្នន័យកណ្តាលនិងបង្ហាញពត៏មានបុគ្គល។ករណីប្រើប្រាស់មានដូចជាប្រើដើម្បីការពារការបង្កើត Account ច្រើន, ប្រើជំនួសសំបុត្រចូលរួម event, ចែកAidrop និង សម្រាប់បោះឆ្នោត DAO voting ជាដើម។

ប្រភព:

https://www.theblock.co/post/241088/vitalik-buterin-four-major-risks-worldcoin