របាយការណ៏ឆមាសទីមួយឆ្នាំ 2023 របស់ Binance

ឆមាសទីមួយនៃឆ្នាំ 2023 គឺជាពេលដែលគ្រ៊ីបតូនៅបន្តជួបព្យុះភ្លៀងមានទាំងច្បាប់របស់សហរដ្ធអាមេរិក និង វិបត្តិសេដ្ធកិច្ចទាំងឡាយតែគ្រ៊ីបតូនៅតែអាចបន្តរក្សាតម្លៃរបស់ខ្លួនបានដោយបានបញ្ចប់ឆមាសទីមួយជាមួយនឹងរឿងវិជ្ជមានទាំងតម្លៃក៏ដូចជាករណីប្រើប្រាស់ផ្សេងៗ។ Binance បានសរុបរបាយការណ៏ទាក់ទងនឹងគ្រ៊ីបតូបានដូចខាងក្រោម។

តួលេខគ្រប់គ្រងទីផ្សាររបស់ Bitcoin ឬ Bitcoin market dominance បានកើនឡើងខ្ពស់ខ្លាំងរាប់តាំងពីខែមេសាឆ្នាំ 2021 មកហើយតម្លៃរបស់វាកើនដល់ទៅ 87% រាប់តាំងពីដើមឆ្នាំមកដល់ថ្ងៃនេះដោយនាំមុខការវិនិយោគបែបប្រពៃណីផ្សេងៗដូចជាហ៊ុនជាដើម មានការនាំយកបច្ចេកទេស Ordinal និង Inscriptions មកប្រើដែលអាចនាំអោយ BTC កាន់តែមានករណីប្រើប្រាស់កាន់តែសំបូរបែប។

កាក់ Layer1 ដូចជា Ethereum មានការ Stake កាក់ក្នុងចំនួនច្រើនបំផុតតាំងពីបង្កើតមក, BNB Chain ក៏មានការពង្រីកខ្លួនដោយជ្រើសរើសបច្ចេកទេសផ្សេងៗមកប្រើ , Solana បានចាប់ផ្តើមត្រឡប់មកវិញ, Stable របស់ Tronកំពុងតែទទួលបានការគាំទ្រពីសំណាកអ្នកវិនិយោគ, Avalanche កំពុងធ្វើការជាមួយ Subnet និង ពង្រីកដៃគូររបស់ខ្លួន រីឯ Cosmos ក៏កំពុងតែពង្រីកសេវាសុវត្ថិភាពក្នុងគម្រោងខ្លួន។

បច្ចេកទេស Optimistic rollups និង ZK កំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងដោយ ZK rollups បានបញ្ជេញនៅមុខងារ zkEVMs។ម្ចាស់គម្រោង Blockchain ដ៏ទៃទៀតកំពុងតែសិក្សាទៅលើបច្ចេកវិទ្យាក្នុងការពង្រីក Blockchain Network ដែលរួមមានដូចជា L3s, Superchains, Hyperchains ជាដើម។

ទីផ្សាររបស់ Stable coin បានធ្លាក់ចុះដល់ទៅ 7% ដោយសារតែច្បាប់គ្រប់គ្រង, ការផ្លាស់ប្តូរនៃចំណង់ចំណូលចិត្តនៃអ្នកប្រើប្រាស់។កាក់ USDT នៅបន្តគ្រប់គ្រងទីផ្សារដល់ទៅ 25.8% រាប់តាំងពីដើមឆ្នាំដោយសារតែបាត់បង់គូរប្រជែងនានា។

ការប្រើប្រាស់ប្រើប្រាស់ DEXes និង DEFI មានការកើនឡើងខណ:ដែល Web3 ទាំងនោះមានករណីប្រើប្រាស់ថ្មីកើតឡើងដោយក្នុងនោះក៏មាន Liquid Staking ផងដែរដែលកំពុងមានការចាប់អារម្មណ៏។

ការទិញលក់ NFT ក៏មានចំនួនច្រើនជាងមុនបើប្រៀបធៀបជាមួយឆមាសទី 2 ឆ្នាំ 2022តែយ៉ាងណាក៏ NFT មិនសូវទទួលបានការចាប់អារម្មណ៏ខ្ពស់ដូចជាគម្រោងគ្រ៊ីបតូផ្សេងៗទៀតដែរ។

Gamefi ក៏បានទទួលការចាប់អារម្មណ៏មកវិញផងដែរដោយ 67% នៃ Gamefi បង្កើតនៅក្នុង Blockchain BNB Chain, Ethereum, និង Polygon។

ការវិនិយោគទៅលើគម្រោងគ្រ៊ីបតូពីសំណាក់ស្ថាប័នវិនិយោគធំៗមានការថយចុះតែការវិនិយោគដែលបានកើតឡើងនៅឆ្នាំ 2023 គឺភាគច្រើនទាក់ទងនឹង Infrastructure, Gaming/entertainment និង Defi។

ប្រភព:

https://research.binance.com/en/analysis/half-year-2023