ក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេសមិនយល់ស្របតាមការផ្តល់ច្បាប់ដល់គ្រ៊ីបតូដោយចាត់ទុកថាជាល្បែង
រដ្ធបាលរបស់ចក្រភពអង់គ្លេសច្រានចោលនៅគំនិតផ្តល់ច្បាប់ដល់គ្រ៊ីបតូក្នុងប្រភេទជាល្បែង។លោក Andrew Griffith ជារដ្អមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេសបានថ្លៃងថាលោកពិតជាមិនយល់ព្រមទៅលើគំនិតដោយផ្តល់ច្បាប់ទៅលើគ្រ៊ីបតូក្នុងប្រភេទជាល្បែងលោកចង់អោយចាត់ទុកគ្រ៊ីបតូអោយដូចទៅនឹងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតជាជាងធ្វើផ្ទុយពីច្បាប់របស់ប្រទេសនានាផ្សេងទៀត។ការដែលដាក់ថាគ្រ៊ីបតូជាល្បែងនោះវានឹងមិនបានបង្ហាញអោយឃើញពីហានិភ័យច្បាស់នោះទេដូចក្នុងករណីដែល FTXបានក្ស័យធនកាលពីឆ្នាំមុនជាដើម។
ប្រទេសគុយវ៉ែតបានធ្វើការបិទរាល់ការវេរកាក់គ្រ៊ីបតូ និង ទ្រព្យសម្បត្តិឌីជីថលផ្សេងៗទៀតក្នុងប្រទេស។
ស្ថាប័នធនាគារដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain របស់មីយ៉ាន់ម៉ាមុនគេបង្អស់ឈ្មោះ Spring Development Bank បានអោយដឹងថាខ្លួននឹងបើកដំណើរការសាកល្បងជាលើកដំបូងនៅថ្ងៃទី 22 នេះដោយប្រើប្រាស់ Polygon Blockchain ដោយនឹងមានកាក់ Stable ជាច្រើនប្រភេទ។ការដាក់អោយប្រើនេះមានការគាំទ្រពីរដ្ធាភិបានភូមាផ្ទាល់តែម្តង។
Chainlink មានមហិច្ឆតាចង់នាំលុយរាប់ពាន់លានដុល្លារពីធនាគារចូលក្នុង Blockchainដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន។ថ្មីៗនេះគម្រោង Chainlink បានបើកអោយប្រើសេវាកម្មថ្មីរបស់ខ្លួនដែលដើរតួជាកន្លែងវេរកាក់ពី Blockchain មួយទៅ Blockchain មួយទៀតក្រោយពេលដែលគម្រោង Multichain បានកំពុងជួបបញ្ហា។លោក Sergey Nazarov បានអោយដឹងថាសព្វថ្ងៃធនាគារផ្សេងៗកំពុងតែត្រៀមនិងអភិវឌ្ឃន៏គម្រោង Blockchain របស់ខ្លួនហើយអាចនឹងមានការប្រើប្រាស់ Ethereum Blockchain ផងដែរបើសិនជាវាកើតឡើងពិតមែននោះគ្រ៊ីបតូនឹងទទួលបានការពេញនិយមកាន់តែខ្លាំង។
ប្រភព: