កាក់ TUSD ជួបបញ្ហាក្រោយPrime Trust មិនអាចដកលុយដុល្លារអោយបាន
កាក់TUSD គឺជាកាក់ Stable Coin ដែលត្រូវមានតម្លៃ 1$។ ហើយដើម្បីបង្កើតកាក់ 1 TUSD បានក្រុមហ៊ុននេះត្រូវរក្សាលុយមួយដុល្លារចូលក្នុងស្ថាប័នហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបានព្រោះបើជាប់បញ្ហាអីគឺអ្នកវិនិយោគអាចយកកាក់របស់ពួកគេទៅដកជាលុយដុល្លារជាមួយស្ថាប័នហិរញ្ញវត្ថុនោះ។ TUSD បានប្រើប្រាស់ Prime Trust ក្នុងការតម្កល់លុយដុល្លារដើម្បីបង្កើតកាក់របស់ពួកគេ។ Prime Trust គឺជាស្ថាប័នហិរញ្ញវត្ថុដែលផ្តល់សេវាដោះដូរលុយដុល្លារជាកាក់គ្រ៊ីបតូនៅក្នុងសហរដ្ធអាមេរិក។កាលពីម្សិលមិញនេះ Prime Trust ត្រូវបាននិយតកររដ្ធ Nevada សហរដ្ធអាមេរិកប្រកាសអោយ Prime Trust ផ្អាកការដកនិងដាក់កាក់គ្រ៊ីបតូ។ TUSD គឺជាកាក់ដែលប្រើប្រាស់សេវារបស់ Prime Trust ផងដែរ។វាមានន័យថាបើអ្នកវិនិយោគមានកាក់ TUSD គឺពួកគេមិនអាចដកជាលុយដុល្លារមកវិញបានទេ។ក្រោយពីបានលឺដំណឹងនេះភ្លាមអ្នកវិនិយោគនាំគ្នាទៅបើក Short កាក់ TUSD នៅក្នុង AAVE ដោយមានបុគ្គលមួយរូបបានបើក Short ជាមួយចំនួនលុយដល់ទៅ 4 លានដុល្លារ។
ក្នុងថ្ងៃនេះម្ចាស់គម្រោង TUSD បានចេញមកបកស្រាយហើយថាកាក់ TUSD របស់ខ្លួនមិនបានជួបបញ្ហាអីធំដុំទេជាមួយ Prime Trust ព្រោះពួកគេមិនបានប្រើសេវារបស់ Prime Trust តែមួយទេគឺពួកគេមានដៃគូរច្រើនទៀតដែលបានរក្សានិងធានាតម្លៃកាក់របស់ពួកគេ។គួរអោយដឹងផងដែរថាកាក់ TUSD គឺជាកាក់ដែល Binance យកមកប្រើជំនួសអោយ BUSD ក្រោយ BUSD របស់ខ្លួនមិនអាចបង្កើតតទៅទៀតបាន។
ប្រភព: