ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 5 ខែ មីនា

កាក់ LDO របស់គម្រោង Lido Finance បានធ្លាក់ដល់ទៅ 10% បន្ទាប់ពីមានពាក្សចចាមអារាមថាគម្រោងនេះកំពុងត្រូវបាន SEC សហរដ្ធអាមេរិកផ្តល់ឯកសារដាស់តឿនថាក្រុមហ៊ុននេះអាចនឹងត្រូវបានច្បាប់សហរដ្ធអាមេរិករាប់ចូលជាsecurity ទ្រព្យសម្បត្តិវិនិយោគដែលត្រូវតែបានគ្រប់គ្រងដោយច្បាប់។គួរអោយដឹងផងដែរថា Lido Finance​​ គឺជាគម្រោងធំមួយទាក់ទងទៅនឹងការយកកាក់ ETH ទៅ Stake ក្នុង Proof Of Stake របស់ Ethereum។

អ្នកវិនិយោគរបស់ voyager ចំនួន 97% បានបោះឆ្នោតយល់ព្រមអោយក្រុមហ៊ុនក្ស័យធនមួយនេះលក់ទ្រព្យសម្បត្តិទាំងអស់ទៅអោយ Binance។

Crypto Exchange Bybit បានបិទសេវាដាក់ប្រាក់តាមធនាគារដោយសារការផ្តាច់សម្ព័ន្ធមិត្តធនាគាររបស់ខ្លួនតែសម្រាប់ការដាក់លុយតាម AdvCash និង Credit card គឺនៅដំណើរការធម្មតា។

CEO របស់គម្រោងកាក់ Ripple សង្ឃឹមថាតុលាការនឹងសម្រេចក្តីរបស់គម្រោងខ្លួននៅក្នុងឆ្នាំនេះ។

Voyager ដែលជាគម្រោងផ្តល់កម្ចីគ្រ៊ីបតូដែលបានប្រកាសក្ស័យធនបន្ទាប់ពី Terra ដួលរលំបានចាប់ផ្តើមលក់កាក់ 1,449 ETH នៅក្នុង Wintermute បានលុយ2.25 លានដុល្លារហើយសព្វថ្ងៃក្រុមហ៊ុននេះមានសល់កាក់មួយចំនួនដូចជា:

– 148,774 $ETH($233.5M) – 5.17T $SHIB($57.78M) – 1.44M $LINK($10M) – 1.17B $STMX($7.3M) – 411,052 $AVAX($6.7M)

The Wall Street Journal បានចោទប្រកាន់ថាយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុន Tether ដែលជាក្រុមហ៊ុននៅពីក្រោយកាក់ Stable Coin(USDT) ដ៏ធំជាងគេក្នុងលោកថាក្រុមហ៊ុននេះបានប្រើប្រាស់ឯកសារបន្លំ​ រួមជាមួយនឹងក្រុមហ៊ុនដែលជារនាំងផ្សេងទៀតដើម្បីការពារខ្លួនក្នុងការចូលទៅក្នុងប្រព័ន្ធធនាគារពិភពលោកនៅចុងឆ្នាំ2018 ។ក្រុមហ៊ុន Tether ធ្លាប់ត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរួចម្តងមកហើយ។

អតីតអ្នកផ្តល់ប្រឹក្សារបស់ Biden បានអោយដឹងថារដ្ធបាលលោក Biden កំពុងតែប្រឹងប្រែងដាក់អោយប្រើរូបិយប័ណ្ណឌីជីថល CBDC របស់សហរដ្ធអាមេរិកដើម្បីយកឈ្នះកាក់គ្រ៊ីបតូ និង Bitcoin។

ធនាគារនៃចក្រភពអង់គ្លេស HSBC និង​ធនាគារទូទាំងប្រទេសតែម្តងកំពុងត្រូវបានច្បាប់បញ្ជាអោយដាក់កម្រិតក្នុងការប្រើប្រាស់សេវាធនាគារដើម្បីទិញគ្រ៊ីបតូដោយអនុញ្ញាត្តិអោយទិញគ្រ៊ីបតូបានតែ5,965 $ ប៉ុណ្ណោះក្នុងរយៈពេលមួយថ្ងៃ។

ក្រុមហ៊ុន Celsius បានប្តូរកាក់ WBTC ចំនួន 22,962.8 WBTC ទៅជាកាក់ BTC វិញបន្ទាប់ពីទទួលបានការយល់ព្រមពីម្ចាស់បំណុល។

ការUpgrade Ethereum ថ្មី ERC-4337 គឺអាចអោយអ្នកប្រើប្រាស់មិនចាំបាច់ចាំ Seed phrase ក្នុងការវេរកាក់របស់ពួកគេទេគឺអាចប្រើការ Scan មុខ, និង Scan ម្រាមដៃបានហើយ។ការUpgrade អាចប្រើបានទាំងក្នុង OP, Polygon និងគម្រោងដែលជា Blockchain Layer2 របស់​Ethereumផ្សេងទៀតផងដែរ។

ប្រភព:

https://www.bloomberg.com/news/articles/2023-03-02/uk-banks-ramp-up-crypto-restrictions-with-new-retail-limits

https://www.coindesk.com/policy/2023/03/05/lidos-ldo-token-sinks-10-following-sec-rumors