ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី​ 9 កុម្ភ:

ម្ចាស់គម្រោង Umami Finance ដែលមានកាក់ឈ្មេាះ UMAMI បានជះលក់កាក់របស់គម្រោងខ្លួនរហូតធ្វើអោយតម្លៃរបស់វាធ្លាក់ដល់ទៅ​ 50% ក្នុងរយ:ពេលមិនដល់មួយថ្ងៃផង។ក្រោយពីលក់កាក់ហើយម្ចាស់គម្រោងរូបនេះក៏បានចាកចេញពីដំណែង CEO របស់ UMAMI Finance  ផងដែរ។

ក្រុមហ៊ុនផ្តល់សេវាគ្រ៊ីបតូATM នៅសហរដ្ធអាមេរិកឈ្មេាះCoin Cloud បានប្រកាសក្ស័យធនជាមួយបំណុល​ពី​ 100 – 500 លានដុល្លារ។ក្រុមហ៊ុននេះបានផ្តល់កម្ចីអត់សុវត្ថិភាពចំនួន​100 លានដុល្លារដល់ក្រុមហ៊ុន​Genesis Global Trading ដែលបានប្រកាសក្ស័យធនកាលពីប៉ុន្មានខែមុន។ក្រុមហ៊ុនCoin Cloud មានCrypto ATM ចំនួន 4,000 ATM  នៅជំុវិញសហរដ្ធអាមេរិក​ និង ប្រ៊េសុីល។

ក្រុមហ៊ុនទិញលក់គ្រ៊ីបតូបែប​ P2P  ឈ្មេាះ​LocalBitcoin បានប្រកាសបិទចាប់ពីថ្ងៃនេះតទៅក្រោយពេលបើកដំណើរការបានជាង​10 ឆ្នាំ។សម្រាប់អ្នកដែលមានកាក់នៅក្នុង Exchange   មួយនេះចាំបាច់ត្រូវដកកាក់របស់ខ្លួនជាបន្ទាន់។

ក្រុមហ៊ុនទិញលក់ភាគហ៊ុនសហរដ្ធអាមេរិក​ ក៏ ដូចជាគ្រ៊ីបតូឈ្មេាះRobinhood បានខាតលុយដល់ទៅ1 ពាន់លានដុល្លារនៅក្នុងឆ្នាំ2022។

ការប្រកួតហ្គេមរបស់Yuga Labs ដែលជាអ្នកនៅពីក្រោយគម្រោងNFT ឈ្មេាះBAYC ដែលមានឈ្មេាះDookey Dash Tournaments បានបញ្ចប់ជាមួយនឹងការCheating ក្នុងហ្គេមយ៉ាងច្រើន។

Exchange ឈ្មេាះKraken កំពុងត្រូវបានSEC របស់សហរដ្ធអាមរិកស៊ើបអង្គេតទាក់ទងនឹងការអនុញ្ញាត្តិអោយទិញលក់គ្រ៊ីបតូដែលមិនបានសំុច្បាប់ត្រឹមត្រូវ។

តាមរយ:លោក​ Armstrong ដែលជាCEO របស់Coinbase បានអោយដឹងថាSEC សហរដ្ធអាមរិកមានបំណងមិនអោយក្រុមហ៊ុនវិនិយោគទាំងអស់ផ្តល់នៅសេវា​ Crypto Staking។

ប្រភព:

https://decrypt.co/120933/localbitcoins-shut-down-10-years-operation

https://www.coindesk.com/business/2023/02/08/bitcoin-atm-operator-coin-cloud-files-for-bankruptcy-with-liabilities-of-100m-500m