ពត៏មានគ្រ៊ីបតូប្រចាំថ្ងៃទី 31 ខែ​ មករា ឆ្នាំ 2023

ធនាគារកណ្តាលរបស់ប្រទេស ម៉ុងតេណេហ្គ្រោ បានចាប់ដៃគូរជាមួយគម្រោង Blockchain Ripple (XRP) ដើម្បីអភិវឌ្ឃន៏កាក់ Stable Coin សម្រាប់ប្រទេសខ្លួន ឬ CBDC។ ប្រទេស ម៉ុងតេណេហ្គ្រោ ពុំមានរូបិយប័ណ្ណរបស់ប្រទេសខ្លួននោះទេគឺប្រទេសនេះប្រើលុយEuro តាំងពីឆ្នាំ 2002 មកម៉្លេះ។ដូច្នេះនាយករដ្ឌមន្ត្រីរបស់ប្រទេសនេះក៏មានបំណងបង្កើតរូបិយប័ណ្ណឌីជីធល CBDC មុនគេបង្អស់របស់ខ្លួនដោយបានTweet ក្នុង​ Twitter ថាខ្លួនមានបំណងសហការជាមួយគម្រោង Blockchain Ripple ដើម្បីសាកល្បងបង្កើតCBDC សម្រាប់ប្រទេសខ្លួន។

កាក់ Stable Coinឈ្មោះ DJED របស់Blockchain Cardano បានដាក់អោយប្រើជាផ្លូវការហើយ។កាក់ Stable Coin គឺជាប្រភេទកាក់ដែលមានតម្លៃស្មើ 1$ មិនឡើងមិនចុះខ្លាំង។

Ordinal គឺជាគម្រោងមួយដែលបង្កើត NFT នៅក្នុង Blockchain Bitcoin តែពុំសូវមានអ្នកគាំទ្រទៅលើការបង្កើតនេះទេ។បើនិយាយពី NFT ភាគច្រើនអ្នកស្គាល់តែ Blockchain Ethereum, Solana, Polygon ឬ Binance Chain ទេគឺពុំសូវមានការបង្កើត NFT នៅក្នុង Blockchain Bitcoin ទេតែការពិតNFT បានកើតមាននៅក្នុង Blockchain Bitcoin តាំងពី2014 មកម៉្លេះដោយមានគម្រោងជាច្រើនបានកំពុងតែនាំយកNFT ទៅដាក់ក្នុង Blockchain BTC។ក្នុងនោះក៏មានគម្រោង Ordinal, Ordinal គឺជាProtocol នៅលើ Bitcoin ដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់ BTC អាចវេរកាក់ BTC ជាចំនួនជាតួលេខតូចៗខ្នាត Satoshi បានហើយអាចផ្ទុកទិន្នន័យជារូបភាព និង វីដេអូបាន។

Alameda Research ប្តឹងទារសំណងជាលុយ 446 លានដុល្លារពីក្រុមហ៊ុន Voyager។ FTX បានដាក់ទុនទៅលើក្រុមហ៊ុន Voyager ក្រោមឈ្មោះ Alameda Research កាលពីកញ្ញា និង តុលាកាលពីឆ្នាំមុនជាទឹកលុយសរុប446 លានដុល្លារ។ដូច្នេះ Alameda Research ក៏បានប្តឹងទារលុយទាំងនោះមកវិញក្រោយពីក្រុមហ៊ុនខ្លួនប្រកាសក្ស័យធន។

ប្រភព:

cryptopotato.com/a-look-at-cardanos-overcollaterized-stablecoin-djed/

bitcoinist.com/alameda-sues-voyager-for-446m/

https://decrypt.co/120250/ordinals-launches-nfts-on-bitcoin-triggers-controversy