ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 25 ខែមករា ឆ្នាំ 2023
Celsius គឺជាក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូដែលបានប្រកាសក្ស័យធនជាមួយបំណុលរាប់ពានលានដុល្លារដែលជំពាក់អ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនធំៗផ្សេងៗទៀត។ថ្ងៃនេះក្រុមហ៊ុន Celsius បានប្រកាសពីដំណោះស្រាយទៅលើបំណុលទាំងនេះហើយ។ដោយដំណោះស្រាយមានដូចតទៅ សម្រាប់បំណុលដែលមានចំនួនលុយក្រោម 5000 $ គឺក្រុមហ៊ុននឹងសងវិញទាំងអស់, សម្រាប់បំណុលដែលមានចំនួនទឹកប្រាក់ច្រើនៗ Celsius នឹងចែកជូនជាកាក់ប្រភេទ IOU – I Owe You តាមចំនួនទឹកប្រាក់ដែល Celsius បានជំពាក់, សម្រាប់អ្នកដែលបានផ្ញើឬទុកកាក់នៅក្នុង Celsius Custody អាចដកវិញបានយ៉ាងតិច94% នៃចំនួនលុយ 7,500 $, រីឯអ្នកដែលមានកាក់ XRP នៅក្នុង Celsius គឺនឹងបានកាក់ Flare Token ដូចគេដូចឯងដែរ។
កាក់ Shiba ចំនួន 108 លានកាក់ត្រូវបានវេរពី Wallet មួយដែលមិនស្គាល់អត្តសញ្ញាណទៅដុតបន្ទាប់ពីបានដក(Unstake) ពី Shibaswap។
Crypto Exchange ឈ្មោះ Bitfinex អនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចប្រើប័ត្ររបស់ខ្លួនដែលបានសហការជាមួយ Mastercard ដើម្បីយកគ្រ៊ីបតូទៅចាយវាយជាមួយតូបដែលទទួលប័ត្រ Mastercard ចំនួន 37 លានតូបក្នុងលោក។
កាក់ Stable Coin ក្នុង Blockchain Cardano ឈ្មោះ DJED ដែលមានការតម្កល់កាក់ ADA ក្នុងបរិមាណលើសដើម្បីរក្សាតម្លៃ និង មានកាក់ SHEN ជាកាក់រងនឹងបើកអោយប្រើប្រាស់នៅសប្តាហ៏ក្រោយ។
Binance បានជួយក្រុមហ៊ុន Bitzlato វេរកាក់ BTC ជាទឹកប្រាក់ 346 លានដុល្លារហើយក្រោយមកម្ចាស់ក្រុមហ៊ុន Bizlato ត្រូវបានសហរដ្ធអាមេរិកចាប់ខ្លួនពីបទបើកក្រុមហ៊ុនភ្នាក់ងារលាងលុយខុសច្បាប់។មេធាវីរបស់ Binance បានព្រមសហការជាមួយសហរដ្ធអាមេរិកអោយស៊ើបអង្កេតទៅលើករណីនេះ។
សហភាពអុឺរ៉ុបអនុញ្ញាត្តិអោយធនាគារអាចរក្សាទុកលុយចំនួន 2% នៃទ្រព្យសម្បត្តិសរុបរបស់ពួកគេជាកាក់ BTC។
ប្រភព: