មានរឿងអាក្រក់អីកើតឡើងចំពោះកាក់ Sol
ដូចដែលបានឃើញថ្ងៃនេះកាក់ Sol (Solana) ធ្លាក់ដល់ទៅជិត 10% នៅថ្ងៃនេះ។ យើងនឹងមកដឹងពីពត៍មានមិនល្អមួយចំនួនអំពីកាក់មួយនេះ។
លោក James Spediacci ដែលជាអ្នកវិនិយោគ ក៏ដូចជាអ្នកចូលរួមបង្កើតលើគម្រោងគ្រ៊ីបតូបាន Tweetទាក់ទងពីគម្រោង Solana ថា FTX ដែលជាក្រុមហ៊ុនបោកលុយអ្នកវិនិយោគបានយកលុយទាំងនោះទៅវិនិយោគលើគម្រោងផ្សេងៗហើយក្នុងនោះក៏មានគម្រោង Solana ផងដែរក្នុងចំនួនទឹកលុយជាច្រើន។សព្វថ្ងៃលុយដែល FTX បានយកទៅវិនិយោគតាមរយ Alameda Research គឺចាញ់ក្នុង Margin អស់ហើយ។ គួរអោយដឹងផងដែរថា FTX គឺជាមូលហេតុមួយដែលធ្វើអោយកាក់ Sol ឡើងថ្លៃផងដែរកាលពីឆ្នាំ 2021។
រឿងមួយទៀតគឺទាក់ទងនឹងគម្រោង Saber (ជាគម្រោងប្តូរកាក់ Stable Coin នៅក្នុង Blockchain Solana) និង Sunny (ដែលជាDefi App ក្នុង Blockchain Solana ផងដែរ) ដែលគម្រោងទាំងពីរនេះមានចំនួនកាក់ Lock ដល់ទៅ 7.5 ពាន់លានដុល្លារ ខណដែល Solana ទាំងមូលមានចំនួនការ Lock ចំនួន 10.5 ពាន់លានដុល្លារ។ហើយកាលពីខែសីហា លុយដែលបាន Lock ក្នុងគម្រោងទាំងនោះបានប្តូរទៅគម្រោង Aptos អស់ហើយ។
ប្រភព: https://insights.santiment.net/read/is-solana-s-o-l-s-outta-luck-7154