Ethereum នឹងធ្វើការ Upgrade Shanghai hard fork នៅខែមីនា ឆ្នាំ 2023 នេះ

ក្រោយពេលដែល Ethereum ទៅប្រើ POS (Proof Of Stake) មក Shanghai Hard Fork គឺជាការ Upgrade ដ៏ធំមួយដែលនឹងប្រព្រឹត្តទៅនៅខែ មីនា ឆ្នាំ 2023។ ក្រោយការ Upgrade នេះអ្នកដែលបាន Stake កាក់ ETH ក្នុង POS របស់Ethereum នឹងអាចដកកាក់ ETH របស់ខ្លួនបានដោយចាប់តាំងពីការ Upgrade Ethereum POS មកអ្នកដែលបានដាក់ Stake កាក់ ETH នៅមិនទាន់ដកកាក់របស់ខ្លួនបានឡើយ។

ការ Upgrade Shanghai ឬ Ethereum Improvement Proposal (EIP) 4895 គឺនឹងបើកអោយអ្នកចូលរួមជា Validator ដកកាក់បាន ហើយ ជួយអោយអ្នកដែលចូលរួមជា Validator Node មានភាពងាយស្រួលក្នុងការដក និង ដាក់កាក់ Stake ជាងមុន។ការ Upgrade នេះនឹងធ្វើឡើងក្នុងខែមីនា ឆ្នាំ 2023 បើអ្វីៗដំណើរទៅដោយរលូន។

ក្រោយការUpgrade Shanghai ,Ethereum ក៏ត្រៀម Upgrade ទីពីររបស់ខ្លួនដែល Ethereum នឹងបញ្ចូលបច្ចេកទេស Proto-danksharding ឬ EIP 4844 ដែលនឹងជួយអោយ Ethereum អាចទទួល Transaction បានច្រើនជាងមុន ហើយ អាចអោយ Ethereum nodes អាចយកទិន្នន័យ Off-chain(Shard blob transaction) ទៅរក្សា និង ប្រើប្រាស់បានជាបណ្តោះអាសន្នដើម្បីសិក្សាពីតម្រូវការក្នុងការ Scale Blockchain។

ប្រភព: https://www.theblock.co/post/193350/ethereum-developers-target-march-2023-for-shanghai-hard-fork