Stripe បានបន្ថែមមុខងារ Fiat to Crypto payment សម្រាប់អាជីវកម្ម Web3

ជាមួយមុខងារថ្មីនេះអតិថិជននឹងអាចយកគ្រ៊ីបតូដើម្បីទៅចាយជាមួយអាជីវកម្មដែលទទួលគ្រ៊ីបតូតាមរយ Stripe រួមទាំង Content Creator នៅជុំវិញពិភពលោក។

Stripe បានប្រកាសដាក់អោយប្រើមុខងារថ្មីនេះនៅក្នុងប្រទេសមួយចំនួនកាលពីថ្ងៃទី 2 កន្លងមកនេះ។ជាមួយមុខងារនេះអ្នកអភិវឌ្ឈន៏អាចបញ្ចូលទៅក្នុងគម្រោង DEX, NFT Platform និង Wallet ដោយផ្ទាល់តែម្តងនិងអនុញ្ញាត្តិអោយអ្នកវិនិយោគទិញកាក់នៅក្នុងមុខងារនេះដោយងាយស្រួលតែម្តង។ គម្រោងដំបូង11 ក្នុងចំណោម 16 គឺជាគម្រោងប្រើប្រាស់ Blockchain Solana។ Stripe បានផ្តល់សេវាកម្មដែលអាចយកមកកែតម្រូវតាមតម្រូវការរបស់ម្ចាស់គម្រោងបានដោយងាយស្រួល និង គាំទ្រសេវាកម្មដឹងអតិថិជន (KYC), និងមុខងារការពារការចាយទិញលក់លុយខុសច្បាប់ថែមទៀតផង។ មួយឆ្នាំកន្លងមកនេះ Stripe ធ្លាប់បានផ្តល់សេវាកម្មដកលុយជាកាក់ USDC រួចមកហើយនៅក្នុងប្រទេសចំនួន 67។ គម្រោងដែលធ្លាប់បានប្រើមុខងារដកកាក់ USDC នេះមានដូចជាគម្រោង Audios ដែលអនុញ្ញាត្តិអោយអ្នកវិនិយោគទិញកាក់របស់ខ្លួន AUDIO Token ដោយប្រើCredit card តាមរយ: Stripe និង មួយទៀតគឺគម្រោងក្នុង Solana ឈ្មោះ Orca ដែលអ្នកប្រើប្រាស់អាចយកលុយមកទិញកាក់ USDC និង Sol បាននៅក្នុងPlatform ខ្លួនតាមរយ Stripe។

ប្រភព: https://www.coindesk.com/business/2022/12/01/stripe-debuts-fiat-to-crypto-payment-offering-for-web3-businesses/