នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Circle បានថាវិបត្តិរបស់ FTX គឺស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៏ Lehman Brothers

នាយកប្រតិបត្តិរបស់ Circle (USDC) លោកJeremy Allaire ដែលមានបទពិសោធន៏ក្នុងវិស័យហិរញ្ញវត្ថុជាង10ឆ្នាំបាននិយាយថាវិបត្តិរបស់FTX លើកនេះបានធ្វើអោយប៉ះពាល់ដល់គ្រ៊ីបតូទាំងមូលដែលស្រដៀងទៅនឹងព្រឹត្តិការណ៏របស់ “Lehman Brothers – Lehman Brothers គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ធអាមេរិកដែលក្រោយមកត្រូវបានក្ស័យធននៅឆ្នាំ 2008 កាលពីពិភពលោកជួបនៅវិបត្តិសេដ្ធកិច្ចដ៏ធំមួយ”។

លោក Allaire បាននិយាយថាកាក់ USDC របស់ក្រុមហ៊ុនខ្លួន Circle នឹងមិនប៉ះពាល់អ្វីទាំងអស់ក្នុងវិបត្តិFTX នេះដោយសារ Circle មានតម្លាភាពជាមួយការបង្កើតកាក់ USDC រួមទាំងការតម្កល់លុយដុល្លារ និង Bond ដើម្បីរក្សាតម្លៃរបស់ USDC អោយនៅ1 ដុល្លារទៀតផង។ លោកបានបន្តថាបញ្ហាតម្លាភាពគឺជាវិបត្តិដែលគ្រ៊ីបតូកំពុងតែជួបដោយសារតែក្រុមហ៊ុនមួយចំនួនបានលាក់បាំងជាមួយអ្នកវិនិយោគរបស់ខ្លួនពីកាក់ដែលខ្លួនបានបង្កើតរហូតធ្វើអោយតម្លៃរបស់វាឡើងលើសពីការពិត។Allaire បានយល់ឃើញដូចគ្នាជាមួយ Brian Armstrong (CEO Coinbase) ថាការដែលបានរដ្ធាភិបាលសហរដ្ធអាមេរិកមកគ្រប់គ្រងគឺជារឿងដែលល្អព្រោះក្រុមហ៊ុនមួយចំនួនបានយកប្រៀបអ្នកវិនិយោគនៅពេលដែលគ្មានច្បាប់មកគ្រប់គ្រង។

គួរអោយដឹងផងដែរថាកាក់ FTT (FTX) បានធ្លាក់ដល់ទៅជាង 80% ក្រោយពេលដែល CZ (CEO Binance) បានប្រកាសថានឹងលក់កាក់ FTT និង រឿងអាស្រូវទាក់ទងនឹងការយកកាក់ FTT របស់ Exchange FTX ដើម្បីយកទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុននានាដូចជា Alameda research ដោយខ្វះតម្លាភាពទៅលើតម្លៃរបស់កាក់ FTT ដល់អ្នកវិនិយោគរហូតធ្វើអោយអ្នកវិនិយោគអស់ទំនុកចិត្តទៅលើកាក់ FTT ហើយក៏បាននាំគ្នាលក់។យើងអាចមើលកាក់ LUNA ជាឧទាហរណ៏បាននៅពេលវាធ្លាក់ខ្លាំងនោះវាក៏ធ្វើអោយប៉ះពាល់ដល់តម្លៃកាក់ដ៏ទៃផ្សេងៗទៀតផងដែរ ហើយ ក៏ធ្វើអោយក្រុមហ៊ុនវិនិយោគមួយចំនួនក្ស័យធនផងដែរដូចជាក្រុមហ៊ុន Three Arrows Capital, និង Voyager ជាដើម។ ហើយកាលពីយប់មិញនេះCZ បានប្រកាសថាក្រុមហ៊ុន Binance មានបំណងទិញ FTX តែមិនទាន់បានទិញទេគ្រាន់តែបានជួយនិងយល់ព្រមជួយ FTX ទៅលើការដកនិងដាក់កាក់គ្រ៊ីបតូតែប៉ុណ្ណោះដើម្បីធានាអោយបានថាអ្នកវិនិយោគទទួលបានកាក់របស់ខ្លួនដោយគ្រប់ចំនួន។

ប្រភព: https://news.bitcoin.com/cz-says-binance-intends-to-fully-acquire-ftx-sam-bankman-fried-confirms-transaction/

https://www.theblock.co/post/184503/circle-ceo-allaire-calls-ftx-crisis-cryptos-lehman-brothers-moment?utm_source=cryptopanic&utm_medium=rss