វេបទិញ លក់គ្រ៊ីបតូ Deribit ត្រូវបានគេលួចកាក់គិតជាលុយអស់ 28 លានដុល្លារ

កាលពីថ្ងៃទី 2 ខែ វិច្ខិកា វេបសាយទិញនិងលក់គ្រ៊ីបតូឈ្មោះ Deribit បានត្រូវបានគេហ៊ែកយកកាក់គិតជាលុយអស់ប្រហែល 28 លានដុល្លារ។ ក្រោយពេលត្រូវបានគេហ៊ែកវេបនេះក៏បានធ្វើការផ្អាកការដក់កាក់គ្រ៊ីបតូរបស់អ្នកប្រើប្រាស់។ Deribit គឺវេបសាយទិញលក់គ្រ៊ីបតូបែប Future និង Option ដែលមានស្នាក់ការនៅទីក្រុងPanama។ ក្រុមហ៊ុននេះបានអោយដឹងថាលុយដែលបានលួចទាំងនោះនឹងត្រូវបានយកលុយតម្កល់របស់ក្រុមហ៊ុនខ្លួនទៅសងអ្នកវិនិយោគវិញដោយបានបញ្ជាក់ទៀតថាលុយឬ កាក់ 99%របស់អ្នកវិនិយោគក្នុងវេបខ្លួន ត្រូវបានរក្សាទុកក្នុង Cold Storage (Hardware Wallet, Paper wallet, seed phrase in the vault) ដើម្បីការពារពីការវាយប្រហារបែបនេះ។ ការវាយប្រហារលើកនេះHacker បានទៅលួចកាក់ដូចជា BTC, ETH, USDC ពីCold Wallet របស់Deribit ផ្ទាល់តែម្តង។ PeckShield បានរាយការណ៏ថា ចោរបានលួចកាក់ ETH ចំនួន 9,080 ETH, និង BTC ចំនួន 691 BTC។ ក្រុមហ៊ុន Deribit មានគម្រោងបើកអោយអ្នកវិនិយោគវេរកាក់បានធម្មតានៅថ្ងៃព្រហស្បត្តិ៍ ដោយក្រុមហ៊ុននឹងបង្កើត Wallet អោយវេរកាក់ BTC, ETH. និង USDC ថ្មីជូនអតិថិជន។

ប្រភព: https://therecord.media/28-million-stolen-from-cryptocurrency-platform-deribit/