មានរឿងអីបាន BTC ឡើងថ្លៃកាលពីយប់មិញ។

នេះគ្រាន់តែជាការសន្និដ្ធាន។

រឿងទីមួយដែលចង់អោយអ្នកទាំងអស់គ្នាដឹងគឺកាលពីយប់មិញនៅពេលដែលកាក់ BTC ឡើងលើស 20,000$ ដែលជាតម្លៃខ្ពស់ជាងគេរាប់តាំងពី6 សប្តាហ៍ចុងក្រោយមានការដាច់ Account Future គិតជាទឹកលុយគឺ 1 ពាន់លានដុល្លារបើយោងតាមទិន្នន័យរបស់ Coinglass។

មកចូលសាច់រឿងយើងវិញម្តងថាហេតុអ្វីបានជាកាក់គ្រ៊ីបតូឡើងថ្លៃ? កាលពីយប់មិញកាក់ BTC បានឡើងថ្លៃភ្លាមៗក្រោយ សហរដ្ធអាមេរិកប្រកាសទិន្នន័យ Consumer Confidence Index ដែលជាតួលេខបង្ហាញពីការហ៊ានចំណាយរបស់ប្រជាជនបើវាឡើងខ្ពស់លើសពីការរំពឹងទុកមានន័យថាប្រជាជនហ៊ានក្នុងការចំណាយហើយផ្ទុយមកវិញបើតួលេខវាចុះទាប។​ហើយការប្រកាសយប់មិញគឺតួលេខទាបជាងការរំពឹងទុកមានន័យថាប្រជាជនមិនហ៊ានក្នុងការចំណាយដែលបង្ហាញអោយឃើញថាសេដ្ធកិច្ចអាមេរិកកំពុងតែធ្លាក់ចុះហើយការដែលមិនហ៊ានចំណាយរបស់ប្រជាជនវាផ្តល់ផលល្អដល់ FED ដែលអាចនឹងមិនតម្លើងអត្រាការប្រាក់ព្រោះប្រជាជនទទួលដឹងពីសេដ្ធកិច្ចធ្លាក់ចុះដោយខ្លួនឯង។តែវាអាចមិនមែនជាហេតុផលតែមួយដែលអាចធ្វើអោយកាក់ឡើងថ្លៃទេដូច្នោះយើងអាចមកមើលពត័មានសំខាន់ផ្សេងៗទៀតដូចខាងក្រោម ហើយ កុំភ្លេចស្អែកម៉ោង 7:30នឹងមានការប្រកាស GDP សម្រាប់ត្រីមាសទីបីរបស់សហរដ្ធអាមេរិក។

  1. នាយករដ្ធមន្ត្រីរបស់ចក្រភពអង់គ្លេសដែលជាជនជាតិឥណ្ឌាជាអ្នកគាំទ្រ គ្រ៊ីបតូគ្រាន់តែគាត់ឡើងកាន់តំណែងភ្លាមមានការចេញច្បាប់ទទួលស្គាល់គ្រ៊ីបតូភ្លាមតែម្តង។
  2. ក្រុមហ៊ុនហិរញវត្ថុរបស់អាមេរិកដូចជា Mastercard, Paypal, និង Western Union បាននាំគ្នាចូលប្រឡូកក្នុងគ្រ៊ីបតូ។
  3. អ្នកផ្តល់ទស្សនវិស័យរបស់ Bloomberg (វេបពត៍មានហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ធអាមេរិក) លោក Matt Levine បានសរសេររឿងរ៉ាររបស់គ្រ៊ីបតូដែលមានចំណងជើងថា “The Crypto Story” ដែលមានចំនួន 40,000 ពាក្រ។
  4. មានការដាក់អោយប្រើមុខងារការវេរ BTC តាម Lightning Network ក្នុង App Cash App។
  5. ក្រុមហ៊ុនជីកកាក់ដ៏ធំមួយរបស់អាមេរិក Compass បានចាប់ផ្តើមវិនិយោគទៅលើក្រុមហ៊ុន Solar ដែលមានការផលិតអគ្គិសនីដល់ទៅ 27 MW។

ដើម្បីទទួលបានពត៏មានល្អៗដូចខាងលើមុនគេអាចចូលរួមក្រុមបង់លុយបានតាមតំណនេះ

ប្រភព:

The crypto history by Matt Levine

Cointelegraph

Cosumer Confidence Index