កាក់ Aptos បានធ្លាក់ថ្លៃដល់ទៅ 40% ក្រោយបើកលក់ និង ចែក Airdrop ដល់អ្នកចូលរួម Network នៅថ្ងៃដំបូង
សម្រាប់អ្នកអត់ទាន់ស្គាល់ពីគម្រោង Aptos អាចចុចមើលតាមតំណនេះបាន។ យោងទៅតាមទិន្នន័យតម្លៃរបស់កាក់នេះនៅក្នុងវេបសាយ CoinGecko បានអោយដឹងថាកាក់នេះបានធ្លាក់ថ្លៃដល់ទៅជាង 40% នៅថ្ងៃដំបូងនៃការដាក់លក់ក្នុង Exchange ផ្សេងៗដូចជា Binance, gate io, FTX,Coinbase, Huobi, OKX ជាដើម។តម្លៃរបស់វាបានធ្លាក់ពី 13.73$ មកនៅត្រឹម 8.06$។ មានរឿងមិនសូវល្អមួយចំនួនមុនពេលដែលកាក់នេះបានដាក់លក់ដូចជាភាពស្រពិចស្រពិលទាក់ទងនឹង Tokenomics តែក្រោយមកគម្រោងមួយនេះបានធ្វើការបកស្រាយលើវេបសាយរបស់ខ្លួនហើយ, គម្រោងនេះបានធ្វើការបិទDiscord មិនអោយមានការសន្ទនាជាបណ្តោះអាសន្ន និង ការធ្វើTransaction គឺយឺតមិនបានដូចពាក្រដែលខ្លួនបានអួត។រឿងមួយទៀតដែលធ្វើអោយអ្នកវិនិយោគមិនចូលចិត្តគឺការចែកកាក់ដល់ទៅ 49% ដល់ Developer និង ក្រុមអ្នកវិនិយោគ Private Investor។
គួរអោយដឹងផងដែរថាគម្រោងនេះបានចែក Airdrop ចំនួន 20,000,000 APT កាលពីយប់មិញដល់អ្នកដែលបានចូលទៅ Mint NFT APTOS:ZERO ក្នុង Testnet ចំនួន 110,000 នាក់ដែលម្នាក់ៗបាន 150 APT។
ប្រភព: https://decrypt.co/112368/aptos-token-plummetsapt-airdrop-early-network-participants