គម្រោង Defi ឈ្មោះ mango markets ត្រូវបានគេវាយប្រហារយកលុយទៅអស់ជាង100 លានដុល្លារ។

​មួយរយ:នេះគឺមានពត៍មានការហ៊ែក ការលួចក្នុងBlockchain ច្រើនណាស់ដូចថ្ងៃនេះមានការវាយប្រហារមួយទៅលើគម្រោង Defi mango markets ដែលជាPlatform អោយទិញ​លក់គ្រីបតូ, ខ្ចី, ផ្ញើរ និង លេង Future បានផងដែរនៅក្នុង Blockchain Solana ។ហើយការវាយប្រហារទៅលើ Mango markets លើកនេះគឺមិនមែនជាការវាយប្រហារបែប flashloan ឬ បែបសាមញ្ញដែលធ្លាប់បានឃើញកន្លងមកនោះទេ។ការវាយប្រហារលើកនេះគឺHacker អាចទៅកែតម្លៃរបស់កាក់មេ របស់គម្រោងនេះដែលមានឈ្មោះ MNGO បានហើយវាលេងFuture ក្នុងគម្រោងនេះដើម្បីដកលុយជាកាក់ទាំងអស់ពីគម្រោងនេះតែម្តងខាងក្រោមជាការសង្ខេបខ្លីអំពីការវាយប្រហារលើកនេះ។

  1. ចោរបានវេរកាក់ USDC ចូល Account A ក្នុង Mango markets ចំនួន 5លានដុល្លារ។
  2. ចោរបានយក USDC ទៅតម្កល់ដើម្បីលក់ MNGO perps short ក្នុងតម្លៃ 0.0382$/កាក់ ចំនួន 483លានកាក់។
  3. ចោរបានវេរ USDC ចំនួន 5លានដុល្លារចូល Account B ហើយយកទៅទិញកាក់ MNGO perps ក្នុងតម្លៃ 0.0382$/កាក់ បានចំនួន 483 លានកាក់។
  4. ក្រោយមកចោរបានធ្វើការវាយប្រហារដោយការធ្វើអោយតម្លៃកាក់ MNGO ឡើងដល់ 0.91$/ កាក់។
  5. Account B ចំណេញបានលុយ423លានដុល្លារ – 483mm * ($0.91 – $0.03298) = $423mm។
  6. ចោរប្រើលុយចំនួនតែ 116 លានដុល្លារទៅខ្ចីកាក់ដែលមានទាំងអស់ក្នុង mango markets រហូតធ្វើអោយ mango markets អស់កាក់ពីឃ្លាំងខ្លួន។
  7. ក្រោយពីវាយប្រហាររួចចោរបានធ្វើអោយកាក់ MNGO ធ្លាក់ថ្លៃនៅត្រឹម 0.02$/កាក់វិញ។ mango markets ត្រូវសងលុយ Account A ដែលបានលេង Short នៅចំនុចទីពីរព្រោះពេលចោរលេង short តម្លៃរបស់វាគឺ 0.0382$ ហើយវាបានធ្លាក់មក 0.02$តែmango markets មិនមានលុយសម្រាប់សង Account A ទេ។ សួរថាហេតុអ្វី Account A មិនត្រូវបាន Liquidated កាលពីកាក់ MNGO ឡើងដល់ 0.91$ ចម្លើយ គឺវាអាចមកពីបញ្ហាដែលកើតមានជាមួយនឹងការធ្វើបច្ចុប្បន្នភាពតម្លៃរបស់កាក់ព្រោះគ្រប់យ៉ាងវាកើតឡើងក្នុងពេលដ៏ខ្លី។

ប្រភព: