SWIFT បានចាប់ដៃគូរជាមួយ Chainlink ដើម្បីនាំយកBlockchain មកប្រើជាមួយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុបែបប្រពៃណី
នាយកយុទ្ធិសាស្ត្ររបស់ស្ថាប័នផ្តល់ពត៏មានវេរលុយឆ្លងប្រទេស Swift បានអោយដឹងថាចំណាប់អារម្មណ៏របស់អ្នកវិនិយោគស្ថាប័នហិរញ្ញវត្ថុទៅលើគ្រីបតូគឺមិនអាចប្រកែកបាននោះទេ។ដូច្នេះដើម្បីនាំយក Blockchain មកប្រើក្នុងស្ថាប័នហិរញ្ញវត្ថុជាជំហានដំបូង Swift បានចាប់ដៃគួរជាមួយ Chainlink(កាក់ឈ្មោះ LINK) ដែលជាគម្រោងផ្តោតទៅលើការបញ្ជូនពត៏មានបែបប្រពៃណីឬពត៏មានដែលធនាគារប្រើប្រាស់សព្វថ្ងៃទៅដាក់ក្នុង Blockchain និង ផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពពត៏មានក្នុង Blockchain ទៅនឹងពត៏មានដែលមិនមែនរក្សាទុកក្នុង Blockchain។ Swift នឹងយកមុខងារមួយរបស់ Chainlink ដើម្បីមកធ្វើតេស្តសាកល្បងមុខងារនោះគឺ Cross-chain interoperability protocol(CCIP)ដែលមុខងារនេះនឹងជួយអោយSwift ផ្តល់សារពីការវេរកាក់ហើយជួយអោយធនាគារដែលជាសមាជិកខ្លួនទាំងអស់ដឹងអំពីពត៏មាននេះហើយពួកគេអាចយកទិន្នន័យមកប្រើទៅលើBlockchain ដែលខ្លួនមាន។
ប្រធានផ្នែកយុទ្ធិសាស្ត្ររបស់ Swift បានអោយដឹងថាបើសិនជាការតេស្តល្បងលើកនេះទទួលបានជោគជ័យនោះអ្នកវិនិយោគស្ថាប័នហិរញ្ញវត្ថុនឹងការចាប់អារម្មណ៏ប្រាកដជាមិនខានព្រោះពួកគេចង់បានបច្ចេកវិទ្យាមួយដែលអាចយកមកប្រើរួមគ្នាបានទាំងហិរញ្ញវត្ថុបែបប្រពៃណី បូកទៅជាមួយនឹងបែបDigitalហើយ Chainlink អាចជាបច្ចេកវិទ្យាដែលពួកគេកំពុងស្វែងរក។
ប្រភព: https://www.coindesk.com/business/2022/09/28/swift-partners-with-crypto-data-provider-chainlink-on-cross-chain-protocol-in-tradfi-play/