94% នៃកាក់ BUSD គ្រប់គ្រងដោយWallet តែ4ប៉ុណ្ណោះតើគួរបារម្ភទេ
នៅពេលដែល Binance កំពុងតែធ្វើអោយ Stable coin មានការទទួលស្គាល់កាន់តែទូលាយជាងមុនតែត្រឡប់មកវិញស្រាប់តែឃើញមានWallet ដែលមានកាក់Stable ច្រើនៗដែលធ្វើអោយមានការព្រួយបារម្ភរឿង Decentralized របស់វាទៅវិញ។កាលពីប៉ុន្មានខែកន្លងមកនេះយើងឃើញមានកាក់ Stable Coin មួយចំនួនចាប់ផ្តើមមិនអាចរក្សាតម្លៃអោយនៅ 1$ របស់ខ្លួនបានតែមិនបានប៉ះពាល់ដល់កាក់ BUSD ឡើយ។
រីឯ Binance ក៏កំពុងតែPromote Stable Coin របស់ខ្លួន BUSD ដោយបង្កើតមុខងារ Auto-convert Stable coin ផ្សេងៗដួចជា USDC, USDP,TUSD អោយទៅជាកាក់របស់ខ្លួន BUSD រីឯ គ្រីបតូexchange របស់ India ឈ្មោះ WazirX ក៏បានប្រកាសដូចគ្នាទៅនឹង Binance ដែរ។ការធ្វើបែបនេះបានធ្វើអោយទីផ្សាររបស់ BUSD ឡើងដល់ទៅ 70% កាលពីថ្ងៃទី 6កន្លងមកនេះ។
តែរឿងមួយដែលមានការព្រួយទាក់ទងនឹង Decentralized របស់ BUSD គឺយោងតាមទិន្នន័យដែលបានពី Into The Block យើងឃើញថា BUSD មានភាពជា Centralized ចំនួន 94% ដោយមានWallet ចំនួន4 គ្រប់គ្រងBUSD ដល់ទៅ 94% ស្មើនឹង 1.898 មុឺនលានដុល្លារ។រីឯ USDC និង USDT មានភាពជាCentralized តែ 14.74% និង 16.09% តែប៉ុណ្ណោះ។