នាយកប្រតិបត្តិរបស់ Axie Infinity បានតបទៅនឹងចោទប្រកាន់ថាខ្លួនមានគំនិតមិនល្អវេរលុយចេញទៅក្រៅមុនប្រកាស
កាលពីថ្ងៃទី 28 ខែកក្កដាកន្លងមកនេះ Bloomberg បានផ្សាយពត៏មានមួយថា Nguyen ដែលជានាយកប្រតិបត្តិរបស់ Axie Infinity បានវេរលុយចេញទៅកាន់វេបBinanceចំនួនទឹកលុយ 3 លានដុល្លារដែលជាកាក់ AXS ជាកាក់មេនៅក្នុងហ្គេមAxie មុនប្រកាសប្រាប់អ្នកប្រើប្រាស់ថា Blockchain របស់ខ្លួនត្រូវបានគេហ៊ែក។ Bloomberg ចុះផ្សាយបែបនេះក្នុងគោលបំណងចោទប្រកាន់ថា នាយកប្រតិបត្តិហ្គេម Axieមានគំនិតមិនល្អជាមួយអ្នកប្រើប្រាស់ដោយបានដកលុយចេញហើយទើបប្រាប់អ្នកប្រើប្រាស់ខ្លួនតាមក្រោយ។
ក្រោយពីបានចុះផ្សាយរួច នាយកប្រតិបត្តិរបស់ហ្គេម Axie ក៏បានតបទៅវិញភ្លាមៗនៅក្នុង Twitter ខ្លួនថា: ការវេរលុយចេញនេះគឺបានកើតឡើងពិតមែនតែក្នុងគោលបំណងល្អទេ គឺដើម្បីបញ្ជប់អ្នកលក់កាក់ AXS មុននឹងពត៏មានត្រូវបានបើកជាសាធារណ:។ Nguyen ក៏បានបន្តទៀតថា ក្រុមការងាររបស់គាត់ (Ronin network) ក៏បានវេរកាក់ AXS ដល់ទៅ 7.5 លានដុល្លារផងដែរពី Axie multi-sig ទៅកាន់ Ronin Networkដើម្បីបន្ធូរដល់ការដំណើរការរបស់ Network ដែលមានបញ្ហាកើតពីការហ៊ែក។ជាលទ្ធផល ?Ronin Network ក៏បានធ្វើការសងប្រាក់ទៅកាន់អ្នកដែលរងគ្រោះពីការហ៊ែកនេះរួចរាល់មកដែរ។Nguyen បានបន្តថា ការងារនៃជីវិតរបស់គាត់គឺ Axie និង សហគមន៏ដែលគាត់បានបង្កើតកន្លងមកហើយការហ៊ែកឡើកនេះគឺកំហុសរបស់គាត់ហើយគាត់នឹងយករឿងនេះជាបទពិសោធន៏ដើម្បីកែតម្រូវក្រោយៗទៀត។
ប្រភព: https://cryptopotato.com/axie-infinity-ceo-denies-accusation-of-insider-trading/