ប្រទេសជិតខាងយើងកំពុងដាក់ Metaverse ចូលក្នុងកម្មវិធីអប់រំ
ថ្មីៗនេះមហាវិទ្យាល័យមួយរបស់ប្រទេសថៃដែលមានឈ្មោះថា Chulalongkorn University បានបើកមុខវិជ្ជាមួយនៅសាកលវិទ្យាល័យខ្លួនដែលមានឈ្មោះថា បច្ចេកវិទ្យា Metaverse និង ការប្រើប្រាស់របស់វា។ចំនុចពិសេសរបស់មុខវិទ្យានេះគឺបើកអោយបុគ្គលទូទៅដែលចាប់អារម្មណ៏រឿង Metaverse ចូលរៀនបាន។ នៅក្នុងមុខវិជ្ជាអ្នករៀននឹងទទួលបាន:
- ការបង្កើតរូបភាព 3d ដោយប្រើកម្មវិធី Blender ដើម្បីយកទៅប្រើក្នុង Metaverse។
- ការយករូប 3d ដាក់ចូលក្នុងកម្មវិធីបង្កើតហ្គេមដែលមានឈ្មោះថា Unity។
- ការប្រើប្រាស់ Oculus ឬ វែនតា VR ដែលជាមធ្យោយយកអ្នកប្រើប្រាស់ចូលក្នុង Metaverseបាន។
កម្មវិធីសិក្សានេះមានរយពេល 30 ម៉ោងហើយអ្នករៀននឹងអាចបង្កើត Metaverseរបស់ខ្លួនបានក្រោយបញ្ចប់មុខវិជ្ជាមួយនេះទៅ។ មុខវិជ្ជានេះគឺជាលិខិតឆ្លងដែនជួយអោយប្រជាជនថៃត្រៀមព្រមចូល Metaverseដែលពោរពេញដោយ ឱកាស។