យោងទៅតាមការស្រង់មតិមួយបានអោយដឹងថាកាក់ Eth អាចឡើងដល់ 14,000 ដុល្លារនៅរយ:ពេល10ឆ្នាំខាងមុខ។

មិនមែនជាដំបូន្មានហិរញ្ញវត្ថុ។

កាក់ETH គឺជាកាក់មួយដែលកំពុងស្ថិតនៅក្នុងការពិភាក្សារបស់អ្នកវិនិយោគកាក់គ្រីបតូជាច្រើន។ហើយពួកគេជឿថាការធ្វើកំណែទម្រង់របស់គម្រោងមួយនេះ ពី Proof-Of-Work ទៅ Proof-Of-Stake ដែលគេហៅថា “Merge” នឹងជួយអោយកាក់នេះមានតម្លៃ1,700 $ នៅចុងឆ្នាំនេះ ហើយ អាចនឹងឡើងដល់ 14,000 $ នៅឆ្នាំ 2030។

យោងតាមការធ្វើការស្រង់មតិមួយរបស់វេបសាយប្រៀបធៀបកាក់ the Aussie បានអោយរកឃើញថាភាគច្រើននៃអ្នកចូលរួមក្នុងការស្រង់មតិជឿថាតម្លៃរបស់កាក់ ETH នឹងឡើងដល់ 1,700 $ នៅចុងឆ្នាំនេះ ក្នុងឆ្នាំ 2025 កាក់នេះអាចមានតម្លៃដល់5,000$ ហើយអាចនឹងឡើងដល់ 15,000$ នៅឆ្នាំ 2030។ យ៉ាងណាមិញនេះគ្រាន់តែជាការជឿនិងការទាយរបស់អ្នកវិនិយោគប៉ុណ្ណោះ។ តម្លៃអាចនឹងឡើងដូចដែលគេទាយបានលុះត្រាតែការកំណែទម្រង់ The Merge បានសម្រេច100%។ អ្នកជំនាញដូចជា លោកJoseph Raczynski- អ្នកបច្ចេកទេសរបស់ Thomson Reuters, Asher Tan- នាយកប្រតិបត្តិរបស់ Coinjar និង Polotsky សុទ្ធតែផ្តល់ភាពសុទ្ធិនិយមដល់កាក់Eth ទាំងអស់។ លោក Hayes បានគិតថាតម្លៃកាក់ ETh អាចឡើងដល់ 10,000$ នៅចុងឆ្នាំនេះដោយលោកបានអោយដឹងថាតម្លៃថោកបំផុតរបស់កាក់ ETh បានផុតបាត់ទៅហើយគឺកាលពីខែមុនហើយវាអាចនឹងឡើងមកតម្លៃ10,000$ វិញនៅចុងខែនេះ។

ប្រភព: https://cryptopotato.com/ethereum-to-hit-14k-in-less-than-a-decade-survey