Metaverse អាចមានតម្លៃដល់ទៅ 5 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2030 យោងតាមការរាយការណ៏របស់ McKinsey

របាយការណ៏របស់ Mckinsey ដែលជាក្រុមហ៊ុនទីប្រឹក្សាលំដាប់ពិភពលោកបានអោយដឹងថា Metaverse អាចនឹងមានតម្លៃដល់ទៅ 5 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2030

យោយតាមរបាយការណ៏ដែលបានចុះកាលពីម្សិលមិញដែលមាន 77 ទំព័រក្រោមចំណងជើង “Value Creation of the Metaverse – តម្លៃដែលបង្កើតដោយ Metaverse” បានវិភាគទៅលើការយកពេញនិយមរបស់មនុស្សជំនាន់ថ្មី និង ការស្វែងយល់ពីពត៏មានសំខាន់ៗដែលទទួលបានពីមនុស្សពីក្រុម។ ក្រុមទីមួយគឺ អ្នកប្រើប្រាស់ចំនួន 3,104 នាក់ មកពី11ប្រទេសផ្សេងៗគ្នា និង ក្រុមទីពីរ គឺ ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុនចំនួន 448 ក្រុមហ៊ុនមកពី 15 ឧស្សាហ៏កម្មផ្សេងគ្នា និង 10 ប្រទេសផ្សេងគ្នា។

McKinsey បានសរុបអោយដឹងថា Metaverse នៅថ្ងៃអនាគតនឹងបែងចែកជា5 រឿងធំ គឺ : ហ្គេម ការទំនាក់ទំនង ការហាត់ប្រាណ ពាណិជ្ធកម្ម និង ការសិក្សាពីចំងាយ

60% នៃអ្នកសម្ភាស់បានអោយដឹងថា ពួកគេត្រូវការយ៉ាងហោចណាស់សកម្មភាពមួយក្នុងចំណោមសកម្មភាពខាងលើ និង 79% ដែលសកម្មក្នុង Metaverse បានទិញរបស់ក្នុង Metaverse រួចរាល់ហើយ។

ពាណិជ្ជកម្មអនឡាញ នឹងជាកន្លែងបង្កើតលុយដ៏ចំបងក្នុង Metaverse ដែល McKinsey ទាយថាវានឹងអាចបង្កើតលុយពី 2ពាន់ពាន់លានដុល្លារ ទៅ 2.6 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2030។ ហើយការផ្សាយពាណិជ្ជកម្មក្នុងMetaverse នឹងនៅតំណែងទីពីរ ដែលនឹងអាចរកលុយបានពី 144 ពាន់លាន ទៅ 206 ពាន់លានដុល្លារនៅឆ្នាំ 2030។

នៅដើមឆ្នាំ 2022 នេះមានការវិនិយោគទៅលើ បច្ចេកទេសទំនើបៗទាក់ទងនឹង Metaverse ដល់ទៅ ជាង 120 ពាន់លានដុល្លារ ដែលច្រើនជាងដល់ទៅ 2ដងនៃការវិនិយោគក្នុងឆ្នាំ 2021 ទាំងមូល។ វាបានបង្ហាញអោយឃើញថាក្រុមហ៊ុនធំៗកំពុងតែងែកមករក Metaverse ហើយ។

ប្រភព: https://cointelegraph.com/news/metaverse-could-be-worth-5-trillion-by-2030-mckinsey-report