វេបទិញ លក់កាក់គ្រីបតូលំដាប់លេខ2របស់ថៃ Zipmex កំពុងបិទមិនអោយអតិថិជនខ្លួនដកកាក់ និង លុយ។
Zipmex គឺជា Exchange គ្រីបតូធំលំដាប់លេខពីរបន្ទាប់ពី Bitkub របស់ប្រទេសថៃ។ ប៉ុន្មានម៉ោងកន្លងមកនេះZipmex បានប្រកាសបិទមិនអោយអ្នកវិនិយោគដកលុយ និង កាក់ចេញពីPlatform របស់ខ្លួនដោយសារក្រុមហ៊ុនកំពុងមានបញ្ហារឿងហរិញ្ញវត្ថុ។តើបញ្ហានោះជាអ្វី? ប្រភពនៃបញ្ហា Zipmex មិនត្រឹមតែជាវេបអោយអតិថិជនទិញ និង លក់កាក់ប៉ុណ្ណោះទេ Zipmex ថែមទាំងមានមុខងារអោយអតិថិជនផ្ញើកាក់ដើម្បីបានចំណូលជាអត្រាការប្រាក់បន្ថែមថែមទៀតផងដោយឆ្លងកាត់សេវាកម្ម Zipup។Zipup មានតួនាទីយកលុយដែលអតិថិជនផ្ញើទៅវិនិយោគបន្តដើម្បីរកលុយជូនអតិថិជនដោយវេរលុយទាំងនោះទៅក្រុមហ៊ុនមេ
Read more