ឥណ្ឌូណេស៊ីបានបង្ហាញពីកាក់គ្រ៊ីបតូដែលអាចទិញលក់បានដោយស្របច្បាប់ហើយ

ឥណ្ឌូណេសុីគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងលោកលំដាប់លេខ បួន។ហើយប្រទេសនេះក៏ជាប្រទេសទីមួយនៅអាស៊ីដែលមានគោលជំហរនឹងបង្កើត Crypto Exchange របស់ជាតិខ្លួនតែម្តងហើយរំពឹងទុកថានឹងបង្កើតបាននៅក្នុងខែមិថុនានេះ។នៅថ្ងៃនេះ ឥណ្ឌូណេស៊ីបានបញ្ចេញប្រភេទកាក់ដែលអាចទិញលក់បានដោយស្របច្បាប់ក្នុងប្រទេសខ្លួនដែលរួមមាន BTC, ETH, LTC, SOL, ADA, XRP, DOT, SAND, UNI និង មានកាក់ដ៏ទៃផ្សេងទៀតដល់ទៅ 501 ប្រភេទកាក់។ហើយកាក់មួយចំនួនដែលឥណ្ឌូណេស៊ីបានប្រកាសអោយទិញលក់ដោយស្របច្បាប់គឺជាកាក់ដែលខុសច្បាប់នៅសហរដ្ធអាមេរិក។ចាំមើលតើប្រទេសណាជាប្រទេសបន្ទាប់ទៀតដែលរាប់បញ្ចូលនិងបង្កើតច្បាប់ទាក់ទងនឹងគ្រ៊ីបតូអោយបានច្បាស់លាស់ដូចឥណ្ឌួណេស៊ី។ ប្រភព:

Read more