កាក់ BTC ឡើងថ្លៃខ្លាំងក្រោយពេលមានរឿងនេះ

កាក់ BTC ឡើងថ្លៃខ្លាំងក្រោយពេលអ្នកវិនិយោគមានសង្ឈឹមកាន់តែខ្ពស់ថាលោក Donald Trump នឹងបញ្ជាអោយយកកាក់ BTC ជាទ្រព្យបម្រុងរបស់សហរដ្ធអាមេរិកនៅថ្ងៃទីមួយក្រោយពេលលោកឡើងកាន់តំណែង។

យោងតាមលោក Jack Mallers ដែលជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់ Strike បានអោយដឹងថាលោក Trump អាចនឹងប្រើច្បាប់ Dollar Stabilization Act (រក្សាលំនឹងលុយដុល្លារ) ដើម្បីអោយរូបលោកបញ្ចាអោយទិញកាក់ BTC ចំនួន 1 លានកាក់ក្នុងរយ:ពេល 5 ឆ្នាំទុកជាទ្រព្យបម្រុងរបស់សហរដ្ធអាមេរិក។

ការទិញកាក់ BTC របស់សហរដ្ធអាមេរិកចំនួន 1 លានកាក់គឺនឹងទិញមួយឆ្នាំចំនួន 200,000 BTC រយ:ពេល 5 ឆ្នាំហើយកាក់ BTC នឹងត្រូវបានទុករយ:ពេលយ៉ាងតិច 20 ឆ្នាំ។ចំនួន 1 លានកាក់គឺស្មើរទៅនឹង 5% នៃចំនួនកាក់ BTC សរុបដែលមានចំនួន 21 លានកាក់។

ជាមួយនឹងក្តីសង្ឈឹមនេះធ្វើអោយអ្នកវិភាគមួយចំនួនទាយថាកាក់ BTC នឹងឡើងថ្លៃខ្លាំងក្នុងឆ្នាំ 2025 ដោយមានស្ថាបនិករបស់ The Digital Chamber ទាយថាកាក់ BTC អាចឡើងដល់ 800,000 នៅចុងឆ្នាំ 2025 ហើយ PlanB ទាយថាវាអាចឡើងដល់ 500,000$។

ក្រុមហ៊ុន BlackRock ក៏បានណែនាំអោយអ្នកវិនិយោគគួរវិនិយោគ 1-2% ទៅលើកាក់ BTC ផងដែរ។

ប្រភព: Cointelegraph