ក្រុមហ៊ុន Coinbase នៅអឺរ៉ុបត្រៀមឈប់ផ្តល់សេវាកម្មលើកាក់ USDT

ក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូនៅអឺរ៉ុបត្រៀមនឹងឈប់ផ្តល់សេវាកម្មទៅលើកាក់ Stable Coin ដែលមិនទទួលបានច្បាប់នៅអ៊ឺរ៉ុប។

ក្រុមហ៊ុន Coinbase អឺរ៉ុប, Coinbase អាឡឺម៉ង់, និងក្រុមហ៊ុនរក្សាកាក់អន្តរជាតិរបស់ Coinbase នឹងដកកាក់ USDT, PAX, PYUSD, GUSD, GYEN និង DAI ចេញពីការផ្តល់សេវាកម្មរបស់ខ្លួនដោយសារតែកាក់ទាំងនេះត្រូវបានហាមឃាត់ពីនិយតករ MiCA របស់អឺរ៉ុប នៅថ្ងៃទី 13 ខែ ធ្នូនេះ។

ក្រុមហ៊ុន Coinbase នៅតែបន្តផ្តល់សេវាកម្មទៅលើកាក់ USDC និង EURC។

កាក់ USDT និងកាក់ដ៏ទៃផ្សេងទៀតដែល Coinbase ឈប់ផ្តល់សេវាកម្មគឺអាចនឹងត្រឡប់មកបើកផ្តល់សេវាកម្មម្តងទៀតក្រោយពេលដែលទទួលបានច្បាប់ដែលយើងចាំមើលនៅថ្ងៃទី 30 ខែ ធ្នូ នេះ។

ប្រភព: Trading view