តើត្រូវធ្វើដូចម្តេចបើសិនជាយើងមិនអាចចូលប្រើប្រាស់ Binance បាន

ថ្ងៃនេះយើងមកដឹងពីវិធីខ្លះៗដើម្បីអាចចូលប្រើប្រាស់ Binance ឬ វេបសាយជួញដូរគ្រ៊ីបតូផ្សេងៗក្នុងករណី Internet របស់យើងមិនអនុញ្ញាត្តិអោយចូលប្រើប្រាស់។

ករណីដែល Internet មិនអោយយើងចូលប្រើប្រាស់វេបសាយណាមួយគឺអាចមកពីច្បាប់ប្រទេសយើងមិនទាន់ទទួលស្គាល់វេបសាយណាមួយថាស្របច្បាប់ដូច្នេះគឺតម្រូវអោយក្រុមហ៊ុនផ្តល់សេវា Internet ផ្តាច់មិនអោយយើងភ្ជាប់ទៅវេបសាយនោះបាន។

ដូចក្នុងករណីបើ Internet របស់អ្នកមិនអនុញ្ញាត្តិអោយចូលប្រើប្រាស់ Binance បានគឺអ្នកអាចស្វែងរកក្រុមហ៊ុន ផ្តល់សេវា Internet ផ្សេងដែលអាចអោយអ្នកចូលប្រើប្រាស់ Binance បានដោយអ្នកអាចសួរសំណួរក្នុងក្រុម Facebook ឬ សហគមន៏ក្នុង Telegram។បើនៅតែចូលវេបសាយ Binance អត់បានអ្នកអាចសាកមកប្រើកម្មវិធីក្នុងទូរស័ព្ទវិញម្តងព្រោះពេលខ្លះក្រុមហ៊ុនផ្តល់សេវា Internet ទាំងនោះបិទតែវេបសាយតែប៉ុណ្ណោះ។

ប្រសិនបើធ្វើតាមវិធីខាងលើហើយនៅតែចូលប្រើប្រាស់ Binance អត់បានទៀតគឺអ្នកអាចប្រើប្រាស់ VPN ដើម្បីធ្វើកុំអោយក្រុមហ៊ុនផ្តល់សេវា Internet របស់អ្នកដឹងថាអ្នកកំពុងប្រើប្រាស់ Binance។ ក្រុមហ៊ុនផ្តល់សេវា VPN មានច្រើនដូចជាក្រុមហ៊ុន NordVPN អ្នកអាចចុះឈ្មោះប្រើប្រាស់តាមតំណនេះបាន NordVPN ។នៅពេល Signup បង់លុយហើយគឺអ្នកអាចជ្រើសរើសប្រទេសដែលអ្នកចង់លេង Internet នៅទីនោះបាន។

រឿងដែលអ្នកមិនគួរធ្វើ

  1. ហាមភ័យរហូតធ្វើអោយអ្នកសម្រេចចិត្តទៅប្រើប្រាស់វេបសាយជួញដូរគ្រ៊ីបតូតូចៗដែលអត់ដឹងប្រភពច្បាស់លាស់ព្រោះវេបសាយទាំងនោះអាចធ្វើអោយកាក់របស់អ្នកបាត់។
  2. ឧទាហរណ៏: វេបសាយស្របច្បាប់មួយរបស់ប្រទេសឥណ្ឌាឈ្មោះ WazirX បានធ្វើបាត់កាក់គិតជាទឹកលុយអស់ 234.9 លានដុល្លារកាលពីដើមខែកក្កដា ឆ្នាំ 2024 រហូតមកដល់សព្វថ្ងៃអ្នកប្រើប្រាស់នៅមិនទាន់ទទួលបានយុត្តិធម៏នៅឡើយទេ។

រឿងគួរធ្វើបើអ្នកចង់ទុកកាក់ក្នុងរយ:ពេលវែង

ក្នុងករណីអ្នកចង់ទុកកាក់ក្នុងរយ:ពេលវែងអ្នកគួរតែទុកកាក់ដោយខ្លួនឯង។ការទុកកាក់ដោយខ្លួនឯងគឺតម្រូវអោយអ្នកសិក្សាពីវិធីសាស្ត្រក្នុងការ វេរកាក់ និងការរក្សា Recovery phrase(12 ឬ 24 ពាក្រ)។ ការទុកកាក់ដោយខ្លួនឯងអ្នកអាចប្រើប្រាស់កាបូបដែលមានលក្ខណ:ជាកម្មវិធីទូរស័ព្ធ (Trustwallet, Metamask, Phantom, ជាដើមដែលយើងហៅថា Hot Wallet) តែអ្នកត្រូវទទួលស្គាល់ថាវាអាចនឹងមិនសូវមានសុវត្ថិភាពក្នុងករណីទូរស័ព្ទរបស់អ្នកត្រូវបានហ៊ែក, ហើយបើអ្នកចង់អោយវាកាន់តែសុវត្ថិភាពអ្នកអាចប្រើប្រាស់ Hardware wallet (Ledger, ឬ Trezor ជាដើម)។