ធនាគារធំជាងគេរបស់សិង្ហបុរី DBS បានចាប់ផ្តើមផ្តល់សេវាកម្មធនាគារដោយប្រើប្រាស់ Blockchain
ធនាគារ DBS គឺជាធនាគារធំជាងគេរបស់សិង្ហបុរីបានបញ្ចេញអោយប្រើប្រាស់សេវាកម្មថ្មីឈ្មោះថា DBS Token Services ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់អតិថិជនជាស្ថាប័នហិរញ្ញវត្ថុ។ក្នុងសេវាកម្មថ្មីនេះ DBS នឹងដាក់បញ្ចូលអោយប្រើប្រាស់មុខងារ Token និង Smartcontract ទៅដល់អតិថិជនរបស់ខ្លូន។
សេវាកម្ម DBS Token Services គឺអាចប្រើប្រាស់បានជាមួយ Blockchain របស់ធនាគារដោយផ្ទាល់ដែលអាចដំណើរការ Smart contract ដែលជា Ethereum Virtual Machine បាន។ស្ថាប័នវិនិយោគអាចប្រើប្រាស់ Smartcontract នេះក្នុងការគ្រប់គ្រងមូលធន, រតនាគារ, ការទូទាត់លុយបែបមានលក្ខខណ្ឌ និង ការចែករង្វាន់ជាដើម។
DBS បានចាប់ដៃគូរជាមួយ Ant International បើកផ្តល់សេវាកម្មអោយស្ថាប័នអន្តរជាតិអាចទូទាត់ហិរញ្ញវត្ថុយ៉ាងសំបូរបែបនិងគ្រប់ពេលវេលា។
ប្រភព: theBlock