លោក Vitalik បានចេញគម្រោងសំខាន់មួយសម្រាប់អនាគតរបស់ Ethereum
ថ្ងៃនេះលោក Vitalik Buterin ដែលជាសហស្ថាបនិកគម្រោង Ethereum បានចេញគម្រោងសំខាន់មួយសម្រាប់អនាគតរបស់គម្រោងខ្លួនក្រោយពេល 2 ឆ្នាំបន្ទាប់ពី Ethereum បានប្តូរមកប្រើបច្ចេកវិទ្យា Proof Of Stake (The Merge)។គម្រោងសំខាន់ដែលលោក Vitalik បានអោយដឹងមានដូចជា:
- បន្ថយរយ:ពេលនៃការបិទ Block (Lower Block Time Finalization) ដោយការប្រើប្រាស់បច្ចេកវិទ្យា Single-slot Finality។សព្វថ្ងៃនេះ Ethereum ប្រើពេលដល់ទៅ 15 នាទីដើម្បីបិទ Block មួយដែលវាគឺយូរខ្លាំងបើធៀបជាមួយគម្រោងដូចជា Solana ឬ Algorand ដែលប្រើពេលតែប៉ុន្មានវិនាទីក្នុងការបិទ Block មួយ។លោក Vitalik បានបង្កើតអោយបិទ Block ប្រើពេលយូរគឺដោយសារតែលោកផ្តោតទៅលើបញ្ហាសុវត្ថិភាពកាលពី Ethereumនៅប្រើបច្ចេកវិទ្យា Proof Of Work តែនៅពេលដែលវាប្តូរមកប្រើ Proof Of Stake ហើយមានលំនឹងសុវត្ថិភាពហើយទើបលោក Vitalik ចង់កែអោយការបញ្ចប់ Block មានល្បឿនលឿនជាងមុន។
- រឿងទី 2 គឺលោកនឹងទម្លាក់ចំនួនកាក់ពី 32 ETHនៅត្រឹមតែ 1 ETH សម្រាប់អ្នកដែលមានបំណងចង់ Run node Proof Of Stake របស់ Ethereum។ ការធ្វើបែបនេះគឺលោកចង់អោយមានអ្នកប្រើប្រាស់ទូទៅអាចមកចូលរួមធ្វើជា Validator អោយបានកាន់តែច្រើន។
កំណែទម្រង់2 ខាងលើគឺអាចនឹងមានបញ្ហាសម្រាប់ Ethereum ត្រូវដោះស្រាយពាក់ព័ន្ធនឹងស្ថេរភាព និង សុវត្ថិភាពរបស់ Ethereum ដូចនេះទើប Ethereum បានត្រៀមនៅផែនការរួចជាស្រេចដើម្បីការពារក្រែងមានបញ្ហាដែលដំណោះស្រាយគឺមានដូចជា:
- Brute Force: ប្រើប្រាស់បច្ចេកវិទ្យា ZK-SNARKs ក្នុងការ Sign នៅក្នុង Network របស់ខ្លួន។
- Orbit Committees: ជ្រើសរើស Committees ដោយចម្រុះដើម្បីមកបិទ Block។
- Two-Tiered Staking: បែងចែកអ្នកមក Stake កាក់ជា 2 មួយសម្រាប់អ្នកដែលមានកាក់តិច និង មួយទៀតសម្រាប់អ្នកមានកាក់ច្រើន។ហើយមានតែអ្នកមានកាក់ច្រើនទេដែលអាចមកបិទ Block ដែលទាក់ទងនឹងការដុះដូរកាក់ឬសេដ្ធកិច្ច។
ប្រភព: Vitalik