លោក Michael Saylor ចង់អោយក្រុមហ៊ុន MicroStrategy ក្លាយជាធនាគារ Bitcoin ដែលមានតម្លៃរាប់ពាន់ពាន់លានដុល្លារ

ក្នុងកិច្ចសម្ភាសន៏ថ្មីៗជាមួយក្រុមហ៊ុន Berstein លោក Michael Saylor ដែលជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន MicroStrategy បានអោយដឹងថាលោកចង់អោយយចុងក្រោយក្រុមហ៊ុនរបស់រូបលោកក្លាយទៅជាធនាគារ Bitcoin ដ៏ធំជាងគេមួយក្នុងលោក។

ក្រុមហ៊ុន Microstrategy បានសម្រុកទិញកាក់ Bitcoin ចាប់តាំងពីឆ្នាំ 2020 មកម្ល៉េះដោយយកលុយពីបំណុលនិងភាគហ៊ុនដ៏ទៃផ្សេងទៀតមកទិញដើម្បីបានអត្រាចំណេញឈ្មះការវិនិយោគទូទៅ។ក្រុមហ៊ុននេះបានទិញកាក់ BTC ចុងក្រោយចំនួន 7,420 BTC ហើយគិតដល់ខែមុនក្រុមហ៊ុននេះមានកាក់ BTC ចំនួន 252,220 BTC ដែលមានតម្លៃសព្វថ្ងៃគឺ 15 ពាន់លានដុល្លារដែលបានប្រើលុយចំនួន 9.9 ពាន់លានដុល្លារ និងយកលុយខ្ចីគេចំនួន 4 ពាន់លានដុល្លារមកទិញ។សព្វថ្ងៃកាក់ BTC ដែល Microstrategy មានគឺស្មើរទៅនឹង 1.2% នៃចំនួនកាក់ BTC សរុបដែលមានចំនួន 21 លានកាក់ហើយវាបានធ្វើអោយ Microstrategy ក្លាយទៅជាក្រុមហ៊ុនដែលមាន BTC ច្រើនជាងគេបំផុតក្នុងលោក។

លោក Michael Saylor បាននិយាយថាកាក់ BTCជាការវិនិយោគដែលរកកម្រៃឈ្នះការវិនិយោគអ្វីៗទាំងអស់ក្នុងសតវត្សទី 21 នេះ។គាត់ថា BTC ឈ្នះអតិផរណា និង មានតម្លៃក្នុងខ្លួនរបស់វា។គាត់ក៏បានបន្ថែមថាថ្ងៃអនាគតស្ថាប័នក៏ដូចជាអ្នកវិនិយោគទូទៅនឹងមកវិនិយោគជាមួយ BTC ជាចាំបាច់។

ទស្សន:វិស័យរបស់លោក Michael Saylor គឺលោកចង់ឃើញ Microstrategy ក្លាយទៅជាធនាគារ Bitcoin ឬហៅថាក្រុមហ៊ុនហិរញ្ញវត្ថុ Bitcoin។លោកចង់វិនិយោគ 100 ទៅ 150 ពាន់លានដុល្លារទៀតជាមួយ Bitcoin ដោយការខ្ចីលុយ និង លក់ភាគហ៊ុនជាដើម។ហើយបើសិនថ្ងៃណាមួយកាក់ BTC ឡើងថ្លៃដល់ 1 លានដុល្លារនោះក្រុមហ៊ុនលោកនឹងក្លាយទៅជាក្រុមហ៊ុនដែលមានតម្លៃពាន់ពាន់លានដុល្លារ។

ប្រភព: theBlock