ក្រុមហ៊ុនវិនិយោគបានសម្រុកវិនិយោគជាមួយគម្រោងគ្រ៊ីបតូ

គិតតាំងពីដើមឆ្នាំដល់ខែសីហានេះក្រុមហ៊ុនវិនិយោគគ្រ៊ីបតូ (Crypto VCs) បានវិនិយោគជាមួយគម្រោងគ្រ៊ីបតូដល់ទៅ 2.2 ពាន់លានដុល្លារបើយោងតាមទិន្នន័យ PitchBook។គ្រាន់តែ2ទៅ 3 សប្តាហ៏កន្លងមកនេះមានក្រុមហ៊ុនមិនក្រោម6ទេដែលបានវិនិយោគសរុបជាទឹកប្រាក់ 500 លានដុល្លារ។ក្នុងនោះរួមមានក្រុមហ៊ុន ParaFi Capital បានវិនិយោគ 120 លានដុល្លារ, Borderless Capital វិនិយោគ 100 លានដុល្លារ, Hack VC វិនិយោគ 77 លានដុល្លារ និង Robot Venture វិនិយោគ 75 លានដុល្លារ។បន្ថែមពីនឹងមានក្រុមហ៊ុនមួយចំនួនទៀតកំពុងស្វែងរកក្រុមហ៊ុន ឬ គម្រោងថ្មីៗដែលពួកគេចង់ដាក់ទុនជាមួយដែលក្នុងនោះមានក្រុមហ៊ុន Dragonfly ដែលមានគម្រោងវិនិយោគក្នុងចំនួនទឹកប្រាក់ 500 លានដុល្លារតែសព្វថ្ងៃទើបតែវិនិយោគបានពាក់កណ្តាលតែប៉ុណ្ណោះ។

ភាគច្រើនក្រុមហ៊ុនវិនិយោគទាំងនោះចាប់អារម្មណ៏ទៅលើក្រុមហ៊ុន Startup ដែលទើបតែបានបង្កើតដែលមានន័យថាពួកគេមានសុទ្ធិនិយមទៅលើបច្ចេកវិទ្យាថ្មីៗជារឿយៗ។ គម្រោង DePIN ក៏កំពុងតែបានទទួលចំណាប់អារម្មណ៏ខ្លាំងណាស់ដែរដោយក្នុងនោះមានក្រុមហ៊ុនវិនិយោគ Borderless Capital បានរៀបចំលុយដល់ទៅ 100 លានដុល្លារដើម្បីវិនិយោគជាមួយគម្រោង DePIN។ Borderless Capital ធ្លាប់បានវិនិយោគទៅលើគម្រោង DePIN ចំនួនលុយដល់ទៅ 20 លានដុល្លារទៅលើគម្រោងចំនួន 35 រួចមកហើយ។

ប្រភព: theBlock