ហ្គេម Catizen បានធ្វើអោយអ្នកលេងខកចិត្តយ៉ាងខ្លាំង
Catizen គឺជាហ្គេមចិញ្ចឹមឆ្មានៅក្នុង Telegram ដែលមានអ្នកលេងដល់ក្បែរ 18 លាននាក់។កាលពីម្សិលមិញនេះវាបានបង្ហាញពី Airdrop ដែលអ្នកចូលរួមលេងនឹងទទួលបាន។រឿងដែលហួសចិត្តបំផុតគឺភាគច្រើននៃអ្នកដែលបានលេងទទួលបានកាក់ CATI តិចបំផុតសឹងមិនគួរអោយជឿ។អ្នកខ្លះបានតែ 2 កាក់ប៉ុណ្ណោះ។
តើគម្រោងនេះមានគោលការណ៏បែងចែកកាក់យ៉ាងណា?
- វានឹងចែក Airdrop ចំនួន 43% នៃចំនួនកាក់សរុបតែអ្វីដែលវាទើបប្រាប់គឺវាចែកចំនួន 15% ប៉ុណ្ណោះនៅថ្ងៃបង្កើតកាក់ (TGE) ដែលក្នុងនោះគ្រាន់តែ Binance Launchpool អស់ដល់ទៅ 9% បាត់ទៅហើយនៅសល់អោយអ្នកលេងតែ 15% ប៉ុណ្ណោះហើយនៅសល់ប៉ុន្មានទៀតវានឹងទុកចែកសម្រាប់ Season 2។
- ទុកសម្រាប់ជួញដូរ Liquidity ចំនួន 5% វានឹងបង្កើតទាំងអស់។
- ទុកតម្កល់ក្នុងគម្រោង 15% បង្កើត 10% នៅថ្ងៃ TGE ហើយទុកដល់ 12 ខែ វានឹងចែកទាំងអស់ដោយប្រើពេល 2 ឆ្នាំ។
- ទុកអោយ Team 20% ហើយ Team អត់ទទួលបានកាក់ទេនៅថ្ងៃបង្កើតកាក់។ទុកដល់ 12 ខែទើបវាចាប់ផ្តើមទទួលកាក់ប្រើពេល 2 ឆ្នាំទើបទទួលបានកាក់ទាំងអស់។
- Investor 10% ហើយអត់ទទួលបានកាក់ទេនៅថ្ងៃបង្កើតកាក់។ទុកដល់ 12 ខែទើបវាចាប់ផ្តើមទទួលកាក់ប្រើពេល 2 ឆ្នាំទើបទទួលបានកាក់ទាំងអស់
- Advisor 7% ហើយអត់ទទួលបានកាក់ទេនៅថ្ងៃបង្កើតកាក់។ទុកដល់ 12 ខែទើបវាចាប់ផ្តើមទទួលកាក់ប្រើពេល 2 ឆ្នាំទើបទទួលបានកាក់ទាំងអស់
កាក់ CATI មានការផ្គត់ផ្គង់សរុបគឺ 1 ពាន់លានកាក់។
ប្រភព: X