Swift បានបង្ហាញពីគម្រោងប្រើប្រាស់ Blockchain ក្នុងការវេរលុយ
Swift បានប្រកាសពីការផ្តួចផ្តើមថ្មីមួយកាលពីថ្ងៃទី 11 ខែ កញ្ញានេះអំពីការផ្តល់សេវាកម្មវេរលុយក្នុងពិភពលោក និង ជួយអោយសមាជិកខ្លួនទាំងអស់អាចវេរលុយ ក៏ដូចជាកាក់ដែលមានតម្លៃស្មើរទ្រព្យសម្បត្តិពិតប្រាកដ (Real World Asset) ទៅវិញទៅមកបានយ៉ាងងាយស្រួលដោយមានការប្រើប្រាស់បច្ចេកវិទ្យា Blockchain។
Swift មានគម្រោងសាកល្បងទៅលើមុខងារ Delivery-versus-payment(DvP) និង Payment-versus-Payment(PvP) នៅក្នុងប្រព័ន្ធសាកលរបស់ខ្លួន។ការសាកល្បងនេះនឹងជួយអោយអ្នកទិញមូលធនអាចទិញ និង លក់ Real World Asset បានភ្លាមៗក្នុងបណ្តាញរបស់ខ្លួន។
ការផ្តួចផ្តើមនេះផ្តោតធំទៅលើ Real-world assets ដោយ Swift វាយតម្លៃថាវាអាចមានតម្លៃក្នុងទីផ្សារដល់ទៅ 30 ពាន់ពាន់លានដុល្លារនៅក្នុងឆ្នាំ 2034។
Swift បានអោយដឹងថាសព្វថ្ងៃ Tokenized asset ជួបបញ្ហាជាមួយនឹងការអន្តរប្រតិបត្តិការដោយប្រទេសនីមួយៗមិនព្រមទទួលស្គាល់ Tokenized asset រវាងគ្នានឹងគ្នា។ដើម្បីកែបញ្ហានេះគឺ Swift ត្រូវបង្កើតសសរទ្រូងកណ្តាលមួយដើម្បីអោយធនាគារទាំងអស់ទទួលស្គាល់ព្រមគ្នាដែលពីដើមឡើយ Swift ប្រើប្រាស់លុយ ហើយកំពុងមានគម្រោងប្រើប្រាស់រូបិយប័ណ្ណឌីជីថលនៃធនាគារកណ្តាល(CBDC), លុយក្នុងរូបភាពជាកាក់ និង កាក់ Stablecoins ស្របច្បាប់។
Swift បានសាកប្រើប្រាស់ CBDC ចំនួន 2 គម្រោងរួចមកហើយដែលមានធនាគារ អ៊ឺរ៉ុប, អាស៊ី និង អាមេរិកខាងជើងបានចូលរួមប្រើប្រាស់។
ប្រភព: Cryptoslate