តើលោក CZ នឹងរួចទោសចេញមកប្រើជីវិតធម្មតាវិញនៅថ្ងៃណា?
លោក CZ គឺជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូធំជាងគេមួយក្នុងលោកឈ្មោះ Binance។ រូបលោកត្រូវបានតុលាការសហរដ្ធអាមេរិកកាត់ក្តីអោយជាប់ទោសនៅក្នុងគុក និងបង់ពិន័យជាទឹកប្រាក់ចំនួន 50 លានដុល្លាររួមទាំងបានចុះចេញពីតំណែងនាយកប្រតិបត្តិរបស់ Binance ថែមទៀតផង។ក្តីរបស់លោកគឺពាក់ព័ន្ធនឹងការដឹកនាំក្រុមហ៊ុន Binance US ដោយបានរំលោភច្បាប់សហរដ្ធអាមេរិកអំពីការលាងលុយកខ្វក់។សម្រាប់ក្រុមហ៊ុន Binance គឺត្រូវបង់លុយជូនសហរដ្ធអាមេរិកចំនួន 4.3 ពាន់លានដុល្លារ។
លោក CZ បានចូលមកទទួលទោសនៅក្នុងគុក FCI Lompoc II កាលពីខែឧសភា ឆ្នាំ 2024។សព្វថ្ងៃរូបលោកបានចេញពីគុកមកនៅ Halfway House ដែលជាកន្លែងស្ថិតនៅក្រោមការឃ្លាំមើលរបស់អាជ្ញាធរសហរដ្ធអាមេរិក។អ្នកទោសដែលមកនៅក្នុង Halfway House មានន័យថាពួកគេគឺជិតបានរួចទោសហើយគឺនៅត្រៀមថ្ងៃប្រកាសអោយមានសេរីភាពឡើងវិញ។បើមិនមានអ្វីប្រែប្រួលទេលោក CZ នឹងបានរួចទោសមានសេរីភាពវិញនៅថ្ងៃទី 29 ខែ កញ្ញាឆ្នាំ 2024 នេះ។
លោក CZ ក៏ត្រូវបានស្គាល់ថាជាបុគ្គលដែលមានទ្រព្យសម្បត្តិដែលមានលុយច្រើនជាងគេក្នុងលោកគឺ 47.7 ពាន់លានដុល្លារ។
ប្រភព: altcoinbuzz