លោក Vitalik ចេញមកបដិសេធលើការលើកឡើងថាលោកលក់កាក់ ETH ដើម្បីយកចំនេញ
លោក Vitalik Buterin គឺជាសហស្ថាបនិកគម្រោង Ethereum ដែលមានកាក់ឈ្មោះ ETH ។លោកបានចេញមកបដិសេធទៅលើការលើកឡើងថាលោកបានលក់កាក់ ETH ដើម្បីយកចំនេញ។គាត់បានសម្រាយបញ្ជាក់ថាគាត់លក់កាក់ ETH ទាំងនោះដើម្បីយកលុយទៅជួយគាំទ្រគម្រោងគ្រ៊ីបតូផ្សេងៗ និង ចូលរួមគំនិតផ្តួចផ្តើមសប្បុរសធម៌។
ដោយកាលពីថ្ងៃទី 30 ខែសីហាកន្លងមកនេះសហគមន៏គ្រ៊ីបតូបានចោទថាលោក Vitalik បានវេរកាក់ ETH ប្រមាណជាជាង 2 លានដុល្លារក្រោយពេលដែលបាន Tweet បំប៉ោងតម្លៃកាក់ ETH។ យោងតាមទិន្នន័យក្នុង Blockchain បានអោយដឹងថាកាលពីថ្ងៃទី 9 ខែ សីហា លោក Vitalik ក៏ធ្លាប់បានវេរកាក់ETH ប្រមាណជា 3,000 ETH ទៅកាន់ Wallet នោះដែរ។
លោក Vitalik បានចេញមកស្រាយក្នុង Twitter ថាគាត់អត់ដែលបានលក់កាក់យូរហើយតាំងពីឆ្នាំ 2018។ហើយការលក់ទាំងអស់គឺដើម្បីគាំទ្រគម្រោងផ្សេងៗដែលលោកគិតថាល្អ និងពេលខ្លះដើម្បីសកម្មភាពសប្បុរសធម៏ដូចជាកម្មវិធី Biomedical R&D។
ប្រភព: cointelegraph