ក្រុមហ៊ុន Sony នឹងបង្កើត Blockchain Layer2 Ethereum ឈ្មោះ Soneium
ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Sony បានត្រៀមបង្កើត Blockchain Ethereum Layer2 របស់ខ្លួនឈ្មោះ Soneium ដែលប្រើប្រាស់បច្ចេកវិទ្យា rollup ក្នុង OP Stack។
យោងតាមការប្រកាសជាមួយក្រុមហ៊ុនសិង្ហបុរី Startale Labs ក្រុមហ៊ុន Sony បានអោយដឹងថាពួកគេសហការគ្នាដើម្បីស្វែងយល់ពីអ៊ីនធឺណិតបើកចំហដោយប្រើប្រាស់បច្ចេកវិទ្យាវិមជ្ឈការ។
ក្រុមហ៊ុន Sony Block Solutions Labs គឺជាក្រុមហ៊ុនកើតឡើងដោយមានការចូលរួមពី Sony Group និង Startale ហើយមាននាទីក្នុងការបង្កើត Blockchain Soneium។ការចូលរួមនេះគឺ Startale ខ្លាំងផ្នែក Blockchain រីឯ Sony ខ្លាំងក្នុងការបង្កើតមាតិកាហ្គេម និងឧបករណ៏អេឡិចត្រូនិចផ្សេងៗ។ Soneium ជ្រើសរើសប្រើ Optimism ដោយសារតែវាអស់ Gasfee ថោក។ Soneium នឹងបើកអោយចូលរួម Testnet នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ការអភិវឌ្ឃន៏វាមាន 3 ដំណាក់កាល៖
- ឆ្នាំដំបូងនឹងផ្តោតសំខាន់ទៅលើការទាក់ទាញអ្នកប្រើប្រាស់ក៏ដូចជាអ្នកអភិវឌ្ឃន៏អោយមកចូលរួម។
- ឆ្នាំទីពីរ វានឹងនាំយកផលិតផលរបស់ Sony ដូចជា Sony Bank, Sony Music, និង Sony Pictures ដាក់ប្រើប្រាស់ Blockchain នេះ។
- ឆ្នាំទីបី វានឹងទាក់ទាញសហគ្រាស និង DAPP ផ្សេងៗមកចូល Platform របស់ខ្លួន។
ក្រុមហ៊ុន Startale នឹងនាំគម្រោងមុនរបស់ខ្លួន Astar zkEVM មកដាក់ចូលក្នុងគម្រោង Soneium ហើយកាក់ ASTR របស់ Astar នឹងត្រូវបានយកមកប្រើក្នុង Soneium។
ប្រភព: cryptobriefing