មូលនិធិសោធននិវត្តន៍របស់កូរ៉េខាងត្បូងបានទិញភាគហ៊ុន MicroStrategy ចំនួន 34 លានដុល្លារ

មូលនិធិសោធននិវត្តន៍គឺជាមូលនិធីដែលបានពីការវិនិយោគដើម្បីចូលនិវត្តន៏របស់ប្រជាជន។ថ្ងៃនេះ មូលនិធិសោធននិវត្តន៍របស់រដ្ធាភិបាលកូរ៉េខាងត្បូងដែលមានចំនួនទឹកលុយកំពុងគ្រប់គ្រងធំលំដាប់លេខ 3 ក្នុងលោកបានទិញភាគហ៊ុនរបស់ MicroStrategy (MSTR) ជាទឹកលុយចំនួន 46 ពាន់លានវ៉ុន ឬ 34 លានដុល្លារ។ក្រុមហ៊ុន MicroStrategy ត្រូវបានស្គាល់ថាជាក្រុមហ៊ុនមួយដែលបានវិនិយោគជាមួយកាក់ BTC ដ៏ច្រើនជាងគេមួយក្នុងលោកដែលកំពុងគ្រប់គ្រងកាក់ BTC ដល់ទៅ 226,500 BTC។

មូលនិធិសោធននិវត្តន៍កូរ៉េខាងត្បូងនេះបានទិញភាគហ៊ុន MSTR ចំនួន 245,000 កាលពីត្រីមាសទីពីរដោយតាំងពីដើមឆ្នាំមកហ៊ុន MSTR បានឡើងថ្លៃដល់ទៅ 92% តែភាគច្រើនវាឡើងថ្លៃខ្លាំងក្នុងត្រីមាសទីមួយ។សរុបមកមូលនិធិសោធននិវត្តន៍របស់កូរ៉េខាងត្បូងនេះមានភាគហ៊ុន MSTR ចំនួន 0.04% នៃចំនួនភាគហ៊ុនសរុបរបស់សហរដ្ធអាមេរិកដែលក្រុមហ៊ុននេះបានវិនិយោគ។មូលនិធិសោធននិវត្តន៍របស់កូរ៉េខាងត្បូងមានទ្រព្យសម្បត្តិកំពុងគ្រប់គ្រងចំនួន 777 ពាន់លានដុល្លារខណ:ដែល មូលនិធិសោធននិវត្តន៍ របស់ប្រទេសជប៉ុនមានទ្រព្យសម្បត្តិច្រើនជាងគេគឺ 1.6 ពាន់ពាន់លានដុល្លារនិងមូលនិធិសោធននិវត្តន៍របស់ប្រទេសន័រវែសមានចំនួន 1.3 ពាន់ពាន់លានដុល្លារឈរលំដាប់លេខ 2 ។

គួរអោយដឹងផងដែរថាមូលនិធិសោធននិវត្តន៍កូរ៉េខាងត្បូងនេះបានវិនិយោគជាមួយឧស្សាហកម្មគ្រ៊ីបតូតាំងពីត្រីមាសទី 3 ឆ្នាំ 2023 ដោយបានទិញភាគហ៊ុនរបស់ Coinbase ដល់ទៅ 282,673 COIN និងបានវិនិយោគជាមួយ Block របស់លោកJack Dorsey ចំនួន 61.5 លានដុល្លារ និង Roblox ចំនួន 31.5 លានដុល្លារ។

ប្រភព: watcher guru